ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច ម៉ែន សំអន ៖ គណបក្ស​ប្រជាជនកម្ពុ​ជាមាន​គោលនយោបាយ​ច្បាស់លាស់ គឺ​បម្រើប្រជាជន​យ៉ាងពិត​ប្រាកដ​

សម្តេច ម៉ែន សំអន ៖ គណបក្ស​ប្រជាជនកម្ពុ​ជាមាន​គោលនយោបាយ​ច្បាស់លាស់ គឺ​បម្រើប្រជាជន​យ៉ាងពិត​ប្រាកដ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេច ម៉ែន សំអន ៖ គណបក្ស​ប្រជាជនកម្ពុ​ជាមាន​គោលនយោបាយ​ច្បាស់លាស់ គឺ​បម្រើប្រជាជន​យ៉ាងពិត​ប្រាកដ​

 

ខេត្តស្វាយរៀង​៖​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​លើកឡើងថា គណបក្ស​ប្រជាជន មាន​គោលនយោបាយ​ច្បាស់លាស់ ដោយបាន​គិតគូរ​ពី​សុខុមាលភាព និង បម្រើប្រជាជន​យ៉ាងពិត​ប្រាកដ ។​

 

 

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ ខណៈដែល​សម្តេច​បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស ឃុំ​មេសរ​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ចំនួន​ជាង ៥០០​នាក់ ក្នុង​ថ្ងៃទី​០៧​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​ត្ត​ទី​៧ នា​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២៣​។​

​ថ្លែង​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​នាំយកមក​នូវ​សេចក្តី​នឹករលឹក និង​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​អង្គពិធី ដោយ​ការគិតគូ​សុខទុក្ខ ដល់​សមាជិក សមាជិកា​បក្ស​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុងថ្ងៃនេះ ។​

 

 

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា «​សុខសន្តិភាព និង​សមិទ្ធផល​ទាំងអស់ ដែល​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស ខេត្តស្វាយរៀង​របស់​យើង មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ គឺ​កើតឡើង ដោយ​ការតាំង​ចិត្ត ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ ក៏ដូចជា អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​យើងទាំងអស់គ្នា ត្រូវ​នាំគ្នា​ថែរក្សា​ឱ្យបាន​គង់វង្ស ដោយ​ត្រូវ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​គាំទ្រ​បេក្ខភាព​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ដ្រី​នា​ថ្ងៃ​អនាគត​»​។​

 

​លើសពីនេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា សូម​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០២៣ ឱ្យបាន​គ្រប់គ្នា ពិសេស គឺ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​សញ្ញា «​ទេវតា​បាចផ្កា​» ដែលមាន​លេខ​រៀង​ទី ១៨ ក្នុង​សន្លឹកឆ្នោត និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធ​បោះឆ្នោត ត្រូវ​គូស​លើ​សន្លឹកឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​តម្លៃ​នៃ​សន្លឹកឆ្នោត ស្របតាម​ទិស​ស្លោក សន្លឹកឆ្នោត​មួយ​សន្លឹក ជាការ​គាំទ្រ​គណបក្ស​ប្រជាជន​មួយ​សម្លេង និង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ។ បន្ទាប់មកទៀត សម្តេច​កិត្តិ​សង្គហ​បណ្ឌិត និង​ក្រុមការងារ ក៏បាន​បង្រៀន សមាជិក សមាជិកា​បក្ស​ឲ្យ​ចេះ​គូស​សន្លឹកឆ្នោត​ផងដែរ ៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.