ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

រដ្ឋបាលសាលារាជធានីភ្នំពេញ កោះប្រជុំខណ្ឌទាំង១៤ ពង្រឹងការគ្រប់គ្រងសំណង់ និងបញ្ជៀសការជន់លិចលំនៅឋានពលរដ្ឋ

រដ្ឋបាលសាលារាជធានីភ្នំពេញ កោះប្រជុំខណ្ឌទាំង១៤ ពង្រឹងការគ្រប់គ្រងសំណង់ និងបញ្ជៀសការជន់លិចលំនៅឋានពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

រដ្ឋបាលសាលារាជធានីភ្នំពេញ កោះប្រជុំខណ្ឌទាំង១៤ ពង្រឹងការគ្រប់គ្រងសំណង់ និងបញ្ជៀសការជន់លិចលំនៅឋានពលរដ្ឋ

 

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានកោះប្រជុំជាមួយរដ្ឋបាលខណ្ឌចំណុះទាំង១៤ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពង្រឹងការងារសំខាន់ៗចំនួន៣ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសំណង់ និងបញ្ជៀសការជន់លិចលំនៅឋានប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឃ្លាំង ហួត បានឱ្យដឹងថាកិច្ចប្រជុំនេះមានការចូលរួមពីអភិបាល អភិបាលរងខណ្ឌទាំង១៤ ទីចាត់ការរៀបចំក្រុង ទីចាត់ការច្បាប់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ និងភូមិបាលខណ្ឌទាំង១៤​។ មានអភិបាល និងអភិបាលរងខណ្ឌមួយចំនួនបានឡើងបញ្ចេញយោបល់ក្នុងកិច្ចប្រជុំនោះដែរ។

បើតាមលោក ឃ្លាំង ហួត របៀបរបបធ្វេីការងារថ្នាក់ខណ្ឌក្នុងការគ្រប់គ្រងសំណង់​ ត្រូវប្រេីប្រាស់មន្ត្រីជំនាញពីការិយាល័យភូមិបាលខណ្ឌ​។ លោកបន្ថែមថាកិច្ចប្រជុំបានឯកភាពគ្នាពង្រឹងគុណភាពសំណង់ទូទាំងរាជធានី ដោយមិនអនុញ្ញាតឱ្យមានការសាងសង់គ្មានច្បាប់ មុនច្បាប់ ឬសាងសង់សំណង់គ្មានគុណភាព​ដែលនាំឱ្យលំបាកដល់ប្រជាពលរដ្ឋនាថ្ងៃអនាគត​។

លោក​ ឃ្លាំង ហួត បន្ថែមថាមន្ត្រីជំនាញគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ទៅលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេសក្នុងបុរី​ ត្រូវអនុវត្តតាមប្លង់មេរបស់សង្កាត់​ ខណ្ឌ​ និងរាជធានីភ្នំពេញ ត្រូវរៀបចំប្រព័ន្ធលូរំដោះទឹក​ អាងប្រព្រឹត្តិកម្មទឹកកខ្វក់​ តាមស្តង់ដារ​លក្ខណៈបច្ចេកទេសបានកំណត់ ជៀសវាងការស្ទះលិចលំនៅដ្ឋាន​ ដែលបង្កការរំខាន​ និងផលលំបាកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​។

កិច្ចប្រជុំនេះ បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរាជធានីភ្នំពេញរងការជន់លិចជាច្រើនកន្លែង ទាំងតាមដងផ្លូវ និងលំនៅឋានប្រជាពលរដ្ឋ ព្រោះតែមេឃធ្លាក់ភ្លៀងកម្រិត១៥៣មីលីម៉ែត្រកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ មិនធ្លាប់កើតមាននារយៈពេល៣ឆ្នាំចុងក្រោយ។

បញ្ហានេះបានចោទឡើងជាថ្មីទៀត នៅពេលពលរដ្ឋនឹកឃើញដល់អភិបាលរាជធានីភ្នំពេញប៉ុន្មានជំនាន់ចុងក្រោយដែលចេះតែអះអាងថាភ្នំពេញនឹងលែងជន់លិច។ តាមការសង្កេតជាទូទៅ ថ្វីដ្បិតកម្រិតទឹកភ្លៀងខ្លាំងបានធ្វើឱ្យទឹកជន់លិចក៏ពិតមែន ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ទឹកក៏ស្រកអស់ដែរ។ ពលរដ្ឋនៅតែរិះគន់បញ្ហានេះ ដ្បិតមុនទឹកស្រកពួកគាត់ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនបាត់ទៅហើយ៕

 
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.