ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ កំណត់ឲ្យក្រុមហ៊ុនទឹកស្អាតដំណាក់ចង្អើរ បញ្ចប់ការតបណ្តាញទឹកនៅត្រឹមឆ្នាំ២០២៥

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ កំណត់ឲ្យក្រុមហ៊ុនទឹកស្អាតដំណាក់ចង្អើរ បញ្ចប់ការតបណ្តាញទឹកនៅត្រឹមឆ្នាំ២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ កំណត់ឲ្យក្រុមហ៊ុនទឹកស្អាតដំណាក់ចង្អើរ បញ្ចប់ការតបណ្តាញទឹកនៅត្រឹមឆ្នាំ២០២៥

ខេត្ត​កែប៖ ក្នុងចំណោមគ្រួសាររបស់ពលរដ្ឋនៅស្រុកដំណាក់ចង្អើរទូទាំង១១ភូមិ ក្នុងឃុំចំនួន២ ការតបណ្តាញទឹកស្អាតរបស់ក្រុមហ៊ុនដែលបានសិទ្ធិក្នុងការវិយោគទើបតែសម្រេចបាន ៤៥៤គ្រួសារ ក្នុងចំណោម ៥,២៥៣គ្រួសារ ឬស្មើហ្នឹង១០% នៃលទ្ធផលសរុប។ កត្តា​នេះបានធ្វើអោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានកំណត់ឲ្យក្រុមហ៊ុននេះបញ្ចប់ការតបណ្តាញទឹកនៅត្រឹមឆ្នាំ២០២៥ និងធានាថាពលរដ្ឋមានទឹកស្អាតប្រើប្រាស់។

ការដាក់កំហិតនេះធ្វើឡើង ក្នុងពេលដែលឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងប្រតិភូអមដំណើរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ចេីញចុះពិនិត្យទីតាំងរបស់ក្រុមហ៊ុនខាងលើ ដែលស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ថា ក្រសួងបានផ្តល់អាជ្ញាបណ្ណរហូតដល់២០ឆ្នាំ ក្នុងវិនិយោគលើការផលិតចែកចាយទឹកស្អាតនេះ តែគិតមកទល់ពេលនេះក្រុមហ៊ុនទើបសម្រេចប្រមាណ១០% នៃចំនួនខ្នងផ្ទះសរុប ដែលជាលទ្ធផលមិនឆ្លើយតបទៅហ្នឹងការចង់បានរបស់ក្រសួងនោះទេ ដូចនេះក្រុមហ៊ុនត្រូវរៀបចំផែនការឡើងវិញ ធ្វើយ៉ាងណាក្នុងឆ្នាំ២០២៥ ត្រូវតែមានបណ្តាញទឹកស្អាតចូលទៅដល់តាមខ្នងផ្ទះរបស់ប្រជាជន។

ក្រៅតែពីនោះឯកឧត្តម ទេសរដ្ឋមន្រ្តី​ បានផ្តល់នូវគន្លឹះច្រើនយ៉ាង សម្រាប់អោយក្រុមហ៊ុនមានជម្រើសយកទៅសម្រេចគោលដៅ តែតម្តល់ផលប្រយោជន៍ពលរដ្ឋជាចម្បង។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្រសួងនឹងពិចារណា ស្វែងរកដៃគូថ្មី ប្រសិនបើក្រុមហ៊ុននៅតែបន្តភាពយឺតយ៉ាវដូចនេះ។

ក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ក្នុងនាមអាជ្ញាធរដែនដីឯកឧត្តម សង្ឃឹមក្រុមហ៊ុននេះ និងសម្រេចតាមបានការចង់បានរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាស្របតាមយុទ្ធសាស្រ្តចតុកោណ​ របស់រាជរដ្ឋាភិបាល ដែលធ្វើយ៉ាងណាត្រឹមឆ្នាំ២០២៥ ពលរដ្ឋត្រូវមានទឹកស្អាតប្រើប្រាស់។ ទោះយ៉ាងណាក្នុងនាមរដ្ឋបាលខេត្ត​នឹងបន្តតាមដានរាល់កិច្ចការនេះ ដើម្បីធានាពលរដ្ឋបានទឹកប្រើប្រាស់តាមផែនការ។

គួរបញ្ជាក់ថា តាំងពីឆ្នាំ២០១៧មក ក្រសួងបានផ្តល់សិទ្ធវិនិយោគ ទឹកស្អាត ជូនក្រុមហ៊ុនរបស់ លោកស្រី អ៊ុក សោភា (រយៈពេល២០ឆ្នាំ) ក្នុងការផលិតទឹកស្អាត និងលក់ទៅអោយប្រជាពលរដ្ឋប្រើប្រាស់ នៅទូទាំង១១ភូមិ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប តែមិនមានលទ្ធផលអ្វីជាដុំកំភួន រហូតដល់ឆ្នាំ២០២២ ក្រុមហ៊ុនខាងលើបានផ្ទេរសិទ្ធវិនិយោគនេះទៅអោយក្រុមហ៊ុនទឹកស្អាតដំណាក់ចង្អើរ របស់លោកស្រី វង្ស សោភ័ណ ក្នុងការបន្តផលិតនិងចែកចាយទឹកស្អាតនេះ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.