ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ប្រជាពលរដ្ឋ​ស្រែក​សុំ​អភិបាលខេត្ត​កំពង់ឆ្នាំង​ឲ្យជួយ​បន្ទាន់​មន្ត្រី​បរិស្ថានជ​ម្រិត​ទារប្រាក់​ពី​គាត់​១០​លាន​រៀល​?

ប្រជាពលរដ្ឋ​ស្រែក​សុំ​អភិបាលខេត្ត​កំពង់ឆ្នាំង​ឲ្យជួយ​បន្ទាន់​មន្ត្រី​បរិស្ថានជ​ម្រិត​ទារប្រាក់​ពី​គាត់​១០​លាន​រៀល​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ឆ្នាំង ៖​ការកាប់បំផ្លាញ​ព្រៃ​លិច ទឹក​ដុត​ធ្វើ​ចំការ  និង​ធ្វើ​ស្រែប្រាំង  នៅតាម​កោះ​មាត់ បឹង​ទន្លេសាប  ក្នុង​ទឹកដី​ភូមិ ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ  ស្រុក​បរិបូរណ៌​ខេត្តកំពង់ ឆ្នាំង កំពុង​រីកដុះដាល​យ៉ាង អនាធិបតេយ្យ​។ ប៉ុន្តែ​មន្ត្រី​ប​រិ ស្ថាន ដែលមាន ស្នាក់ការ​នៅ​ឃុំ​ឆ្នុកទ្រូ  ដែល​ដឹកនាំ​ដោយ  លោក អ៊ុយ ប៊ុនធន បណ្តែត បណ្តោយ​មិន​បង្ក្រាប  ឃើញ​តែ​បើកកាណូត ដើរ​ប្រមូល​លុយ  ពី​អ្នក​កាប់​ព្រៃ​ចំការ​ទៅវិញ ។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ចំការ​នៅ​ឃុំ​ឆ្នុក​ទ្រូ ជាច្រើន​អ្នក​បាន​ប្រាប់ឲ្យដឹង​ថា​ព្រៃ​លិច​ទឹក​ដែល​ជា​ព្រៃរនាម នៅ​តាម​មាត់​បឹង​ទន្លេសាប ជម្រក​ត្រី​ពង​កូន និង​ជា​រនាំង​សម្រាប់​ទប់​រលក​នៅពេល​មាន​ខ្យល់​ខ្លាំង​នា​រដូវវស្សា និង​ជា​ជម្រក​របស់​អ្នកនេសាទ​ត្រូវបាន​ក្រុមទុ​ច្ចរិក​ជា​អ្នកមាន​លុយ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ  នៅ​ចំណុច​កោះ​ព្រែក​ទា​ល់កោះ ព្រែក​ម៉ម កោះ​អ្នកតា​ស្លែង និង​កោះ​ស្រឡះ ស្ថិតក្នុង​ភូមិ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៌​គ្មាន​ឃើញ​មន្ត្រី​ជំនាញ​ធ្វើការ​បង្ក្រាប ឃើញ​តែ​លោក អ៊ុយ ប៊ុនធន ដើរ​ប្រមូល​ទៅវិញ ។​

​បើ​យោង​តាម​សំដី​អ្នកធ្វើ​ចំការ​នៅ​ចំនុច​ព្រែក​ម៉ម ឈ្មោះ ទុយ អ៊ិប ភេទ​ស្រី មាន​ទីលំនៅ​ភូមិ​ល្បើក  ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៌​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា​លោក អ៊ុយ ប៊ុនធន និង​កូនចៅ​ជា​មន្ត្រី បរិស្ថាន​ម្នាក់ទៀត ឈ្មោះ​ប៊ុន សារិន ហៅ​រ៉ុន បាន​ទៅ​គំរាម ប្រមាថ​ចាប់គាត់​ដាក់​ខ្នោះ​និង​គម្រាម យក​ដាក់​គុក​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ បើ​គាត់​គ្មាន​លុយ​ឲ្យ​ពួក​គេ​ចំនួន​១០​លាន​រៀល​នោះទេ ។​ប៉ុន្តែ​ក្រោម​ការ​អង្វរក​ពី​ប្រជាពលរដ្ឋ ពួកគេ​ទើប​ចុះ​នៅ​តម្លៃ​១​លាន​រៀល គ្រាន់​តែ​ពួកគាត់​កាប់​ល្បាស់​ចំការ​តែប៉ុណ្ណោះ ។​ចំណែក​លោកយាយ តូ​ន មាន​ទីលំនៅ​ភូមិ​ឆ្នុក​ទ្រូ បាន​ប្រាប់​ឲ្យដឹង​ផងដែរ​ថា លោក អ៊ុយ ប៊ុនធន ក៏​បាន​មក​គម្រាម យក​ប្រាក់​ពី​គាត់​ចំនួន​៣៥​ម៉ឺន​រៀល ផងដែរ​។​មូលហេតុ​ដោយ​គាត់​បាន​ទៅ​កាប់​ល្បាស់​ព្រៃ​ចំការ​របស់​គាត់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា លោក អ៊ុយ ប៊ុនធន​ធ្លាប់​មាន​រឿងរ៉ាវ​អំពើពុករលួយ​ស៊ីដាច់​លុយ​កូនចៅ​យក​លុយ​ពី​បទល្មើស​នេសាទ​ត្រូវបាន​កាសែត​ក្នុងស្រុក​ចុះផ្សាយ​ផ្អើល​ខេត្តកំពង់ឆ្នាំង​ម្តងមកហើយ​។ ប៉ុន្តែ​ឃើញ​នៅ​ដដែល បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​បរិបូរណ៌ ធ្វើកា​រិះគន់ លោក ពៅ ប៊ុនថន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ប្រហែល​ជា​ទទួល​បាន​សំណូក​សូកប៉ាន់ ពី​មន្ត្រី​ម្នាក់​និង​ហើយ​ទើប​គ្មាន​ការណែនាំ និង​ដាក់​ទោសទណ្ឌ អ្វី​ទាល់តែ​សោះ​។​

​ពាក់ព័ន្ធ និង​ករណី​ខាងលើ​នេះ​លោក អ៊ុយ ប៊ុនធន នាយករង​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​ប្រាប់​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ថា លោក​យក​ប៉ុណ្ណឹង​ទិញ​ឡាន​មិន​ទាន់​បាន​ផង ពីព្រោះ គាត់​យក​លុយ​ទាំងអស់​នេះ​ទៅ​ឲ្យ​ប្រធាន​មន្ទីរ បរិស្ថាន សម្រាប់​ជួយ​ទិញ​ទឹក​សុទ្ធ នំប៉័ង និង​សម្ភារៈ​ផ្សេងៗ​នៅ​ពេល​លោក​ប្រធាន​មន្ទីរ​ចុះ​ទៅ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​បរិស្ថាន​។​

​ករណី​ខាងលើ​នេះ ពួកគាត់​មាន​តែ​សង្ឃឹម​ទៅលើ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​ផ្តល់​យុត្ត​ធម៌​ជួយ​ដល់​ពួកគាត់​ដែល​ជា​ប្រជាពលរដ្ឋ​បាន​និង​កំពុង​រង​នូវ​ការ​គម្រាម​គំហែង​ជម្រិត​ទារប្រាក់ ពី​សំណាក់​មន្ត្រី​បរិស្ថាន​ខាងលើ ជាពិសេស​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និង​អង្គភាព​ប្រឆាំង អំពើពុករលួយ គួរតែ​ចុះ​ធ្វើការ​ស៊ើបអង្កេត រក​ការពិត​ដើម្បី​យក​មន្ត្រី​ខិលខូច ខាងលើ​ទៅ​ផ្តន្ទាទោស​ទុកជា​គំរូ​ដល់​មន្ត្រី ផ្សេងទៀត​៕​

2015_05_28ch

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.