ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​លោក អ៊ី ឈាន បន្ត​ចុះ​ជួប​សំណេះសំណាល និង​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស និង​របៀប​គូស​សន្លឹកឆ្នោត​ជូន​ដល់​សមាជិក​បក្ស​នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ

​លោក អ៊ី ឈាន បន្ត​ចុះ​ជួប​សំណេះសំណាល និង​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស និង​របៀប​គូស​សន្លឹកឆ្នោត​ជូន​ដល់​សមាជិក​បក្ស​នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៣ លោក អ៊ី ឈាន បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន រួម​នឹង​ក្រុមការងារ​ចុះ​ជួយ​ឃុំ និង​ភូមិ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ សមាជិក​បក្ស​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស និង​ណែនាំ​ពី​របៀប​គូស​សន្លឹកឆ្នោត​នៅ​ភូមិ​ទំនប់ ភូមិ​ទួល​ខ្ពស់ ភូមិ​ស្ទឹងត្រង់ ភូមិ​ថ្នល់​បត់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន សរុប​ចំនួន ៣០០​នាក់​ជាង​។​

​លោក អ៊ី ឈាន បាន​ពាំនាំ​នូវ​សេចក្តី​នឹករលឹក និង​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជានិច្ចកាល​សម្តេច តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការគិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដោយ​មិន​ប្រកាន់​បក្សពួក ពណ៌​សប្បុរ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ ជាពិសេស សម្តេច​តេជោ តែងតែ​មាន​ការ​អាណិត ស្រលាញ់ និង​បារម្ភ ព្រមទាំង​ជួយ​សម្រួល​ដោះស្រាយ ចំពោះ​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ លំបាក​ខ្វះខាត ឬ​រងគ្រោះ​ដោយសារ​គ្រោះ​ទុរភិក្ស គ្រោះធម្មជាតិ និង​ឧបទ្វហេតុ​ផ្សេងៗ ពិសេស​ក្នុង​ស្ថានភាព​ដ៏​សែន​លំបាក​ប្រកបដោយ​គ្រោះថ្នាក់​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ សម្តេច​តេជោ ហ៊ុន សែន បាន​រំដោះ​សង្គ្រោះ ឆក់​យក​បាន​ជិវិត​ប្រជាពលរដ្ឋ​ចេញពី​ក្រញាំ​មច្ចុរាជ​មកវិញ តាម​ការចាក់​វ៉ាក់សាំង​ស្រោច​បង្កើត​ភាពស៊ាំ និង​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើងវិញ​តាម​ប្រក្រតីភាព​ថ្មី បន្ត​ការអភិវឌ្ឍ​ទៅមុខ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សុខសន្តិភាព និង​សមិទ្ធផល​ទាំងអស់ ដែល​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្ត​ប៉ៃលិន របស់​យើង មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ គឺ​កើតឡើង​ដោយ​ការ​តាំងចិត្ត ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​យើងទាំងអស់គ្នា ត្រូវ​នាំគ្នា​ថែរក្សា​ឱ្យបាន​គង់វង្ស ដោយ​ត្រូវ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ក៏ដូចជា​គាំទ្រ​បេក្ខភាព​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយក​នា​ថ្ងៃ​អនាគត​»​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក អ៊ី ឈាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រូវ​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ដើម្បី​បំពេញ​កាតព្វកិច្ច​ជា ពលរដ្ឋ​ល្អ និង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ព្រោះ​ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​ជ្រើសរើស គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត ហើយ​ការជ្រើសរើស​គណបក្សនយោបាយ ដែល​ត្រឹមត្រូវ មានន័យ​ថា បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ជាក់ស្តែង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋ ផ្តល់​សេចក្តី​ជឿទុកចិត្ត និង​ប្រគល់​សម្លេង​ឆ្នោត​ឲ្យ​ដឹកនាំ​ប្រទេសជាតិ​ជាង ៣០​ឆ្នាំកន្លងមក ពី​ព្រោះ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើអោយ​ប្រទេស​ជាតិ មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន​រូប​វន្ត និង​ធនធានមនុស្ស ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍ​បន្តទៀត​។​

​ក្នុង​កម្មវិធី​ឃោសនា​រក​សម្លេងឆ្នោត​នោះដែរ ក្រុមការងារ​ក៏​បាន​បង្រៀន​សមាជិក សមាជិកា​អំពី​ការ​គូស​សន្លឹកឆ្នោត​ដែល​ត្រឹមត្រូវ ដែល​មាន​រូប​ទេវតា​បាចផ្កា​ជា​សម្គាល់ ដើម្បី​បាន​បញ្ចេញ​នូវ​ឆន្ទះ ក្នុង​ការគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យទទួល​ជ័យ ជំនះ​រាល់​ការបោះឆ្នោត​គ្រប់ៗ​អណត្តិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.