ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ចុះ​តាម​ខ្នង​ផ្ទះ​ពលរដ្ឋ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​បក្ស និង​រៀន​គូស​លើ​សន្លឹកឆ្នោត

​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ចុះ​តាម​ខ្នង​ផ្ទះ​ពលរដ្ឋ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​បក្ស និង​រៀន​គូស​លើ​សន្លឹកឆ្នោត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​បាត់ដំបង​)៖ លោកស្រី កែវ ដា​ណា អនុប្រធាន​ទី​១ ក្រុមការងារ​បក្ស​ចុះ​ជួយ​មូលដ្ឋាន​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បាន​ចាត់​លោក កាន ប៊ុន​ថុល ជា​តំណាងឱ្យ​ដឹកនាំ​កម្លាំង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ចំការ​សំរោង នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៣​នេះ ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​បក្ស និង​ដើម្បី​បង្ហាត់​បង្ហាញ បង្រៀន​ពួកគាត់ សាកល្បង គូស​លើ​សន្លឹកឆ្នោត​គ្រប់ៗ​គ្នា ជៀសវៀង​កុំឱ្យ​គូស​ខុស​នឹង​ពន្យល់​ដល់​ពួកគាត់ ធ្វើ​យ៉ាងម៉េច​គូស​ឱ្យបាន​ត្រឹមត្រូវ​ដែល​អាច​យកជាការ​បាន​ដែល​នឹង​ត្រៀម​ទៅ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ​។​

​លោក កាន ប៊ុន​ថុល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ចំការ​សំរោង​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម និង​ខ្ជាប់ខ្ជួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​សំដៅ​កសាង និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​។​

​លើសពីនេះ លោក កាន ប៊ុន​ថុល និង​ក្រុមការងារ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​តែងតែ​ស្រឡាញ់​​ពេញចិត្ត និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ស្មោះស្ម័គ្រ​រហូតដល់​បច្ចុប្បន្ន និង​សូម​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រ​​ជា​ជនកម្ពុជា និង​នៅ​តែ​បន្ត​ក្នុង​ការបោះឆ្នោត នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាង​មុខ​គ្រប់ៗ​គ្នា ដើម្បី​ជូន​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស កសាង អភិវឌ្ឍន៍ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ពិសេស​ការពារ​សន្តិភាព ជូន​ជាតិ​និង​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខសាន្ត សុខ​សប្បាយ តទៅ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.