ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

​ឯកឧត្តម ឌិ​ត ទីណា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​គណ​បក្ស​ឃុំ ក្នុង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​

​ឯកឧត្តម ឌិ​ត ទីណា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​គណ​បក្ស​ឃុំ ក្នុង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ត្បូងឃ្មុំ​) ៖ នៅ​ថ្ងៃ​ទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ឌិ​ត ទីណា អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​គណ​បក្ស​ឃុំ​ចំនួន ៣៩១​នាក់ មកពី​ឃុំ​គោក​ស្រុក ឃុំ​តំបែរ និង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ​សកម្ម​ជន​គណបក្ស​ប្រជាជន​ឃុំ ដែល​បាន​ខិតខំ​អស់ពី​កំលាំងកាយ​ចិត្ត​លើ​ការងារ​បក្ស​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​មាន​ភាពរឹងមាំ ហើយ​បន្ត​ត្រូវ​ជឿជាក់ និង​មាន​ភាពស្មោះត្រង់​បោះឆ្នោត​ជូន​បក្ស​។​

​ទន្ទឹមនឹងនេះ​ដែរ សកម្មជន​បក្ស​ចាំបាច់​ត្រូវធ្វើ​ការពង្រឹង​ការងារ​គ្រប់គ្រង​តួលេខ​ឱ្យបាន​ត្រឹមត្រូវ ព្រមទាំង​ពិនិត្យ​សម្របសម្រួល​ជូន​សមាជិក​ឱ្យ​មាន​លទ្ធភាព​បោះឆ្នោត​បាន​ទាំងអស់គ្នា​។ លើសពីនេះ​ទៀត គឺ​ត្រូវ​បើកទូលាយ​សម្រាប់​អ្នកស្ម័គ្រចិត្ត​ចូលរួម​ជីវភាព​បក្ស ដោយ​ភាពស្មោះត្រង់ និង​អាកប្បកិរិយា​ល្អ​។ ចំពោះ​សកម្មជន​បក្ស​ត្រូវ​ចូលរួម​ឃោសនា​ក្នុងអំឡុងពេល​យុទ្ធនាការ ២១​ថ្ងៃ​នេះ​ឱ្យបាន​ល្អ​បំផុត និង​ជំរុញ​ឱ្យ​សមាជិក​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់​បញ្ជាក់​ថា​ស​មាជិក​គណបក្ស​មាន​កាតព្វកិច្ច​ចាំបាច់​ណាស់ គឺ​ត្រូវ​ទៅ​បោះឆ្នោត ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​យក​ជ័យជំនះ​ជូន​គណបក្ស ដូច្នេះ​សកម្មជន​បក្ស​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់ និង​ជំរុញ​ឱ្យ​សមាជិក​ទៅ​បោះឆ្នោត ដោយ​យក​គោលការណ៍​ចង្អុលដៃ​ខ្មៅ គឺ​សមាជិក​ម្នាក់​សន្លឹកឆ្នោត​មួយ​។​

​បើតាម របាយការណ៍​ពី​គណបក្ស​ឃុំ បានឱ្យដឹង​ថា​ឃុំ​គោក​ស្រុក​មាន​ប្រជាជន​សរុប ១០.៩៦៦​នាក់ ក្នុងនោះ​ប្រជាជន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៦.៣៦១​នាក់ ហើយ​សមាជិក​បក្ស​មាន​ចំនួន ៤.៩៦០​នាក់​។ ឃុំ​តំបែរ​មាន​ប្រជាជន​សរុប ៩.៨១២​នាក់ ក្នុងនោះ​ប្រជាជន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៦.៥៨៧​នាក់ ហើយ​សមាជិក​បក្ស​មាន​ចំនួន ៥.៣៧២​នាក់​។ ឃុំ​ត្រពាំង​ព្រីង​មាន​ប្រជាជន​សរុប ១៤.៦៨០​នាក់ ក្នុងនោះ​ប្រជាជន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៨.២៦០​នាក់ ហើយ​សមាជិក​បក្ស​មាន​ចំនួន ៦.៣៦៣​នាក់​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.