ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​រវៀង និង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​សំរោង សរុប​ចំនួន​ជាង ១០០០​នាក់​

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​រវៀង និង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​សំរោង សរុប​ចំនួន​ជាង ១០០០​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្តតាកែវ​៖ ឯកឧត្ដម កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​០៤ ខែកក្កដា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា ក្នុងភូមិ​ចារ ឃុំ​រវៀង ចំនួន ៦០៨​នាក់ និង​ភូមិ​បឹង​ត្រាញ់ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ចំនួន ៦៥០​នាក់ ស្រុក​សំរោង ខេត្តតាកែវ​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ដោយ ឯកឧត្តម អ៊ូច ភា ប្រធាន​គណបក្ស​ខេត្ត​តាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ​ចុះ​មូលដ្ឋាន ឃុំ ភូមិ ជាច្រើន​រូប​ផង​ដែរ​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តតាកែវ បាន​ក្រើនរម្លឹក​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​ភ្លេច​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ យើង​នាំគ្នា​ទៅ​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​១៨ រូប​សញ្ញា​ទេវតា​បាចផ្កា​ជា​សម្គាល់ គឺ គូស​អោយ​ត្រូវ ដើម្បី​បន្ត​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ដោយ​ប្រជាជន ដើម្បី​ដើម្បី​ប្រជាជន បម្រើ​ប្រជាជន ៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.