ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

មាន់​ជល់​តាម​អន​ឡាញ ឡូហ្គូ​សំគាល់​មានឈ្មោះ (KP99) កំពុង​រីកដុះដាល​ក្នុង​ឃុំ​ត្រពាំងវែង ខណៈ​ដែល​លោក​អធិការ​ស្រុក​មាន​ជំងឺ​ប្រចាំកាយ រលាក​សន្លាក​

មាន់​ជល់​តាម​អន​ឡាញ ឡូហ្គូ​សំគាល់​មានឈ្មោះ (KP99) កំពុង​រីកដុះដាល​ក្នុង​ឃុំ​ត្រពាំងវែង ខណៈ​ដែល​លោក​អធិការ​ស្រុក​មាន​ជំងឺ​ប្រចាំកាយ រលាក​សន្លាក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​កំពត ៖ ផ្សាយ​ចេញ​ថ្ងៃទី​០៤.០៧.២០២៣ ល្បែងស៊ីសង​ភ្នាល់​លុយ​គ្នា​ជល់​មាន់​តាម​អន​ឡាញ​ឡូហ្គូ​សំគាល់​មានឈ្មោះ​(KP99) ស្ថិត​ឃុំ​ត្រពាំងវែង កំពុង​រីក​រាលដាល​ក្នុង​ភូមិ​មួយ​ចំនួន​ក្នុងស្រុក​ជុំ​គី​រី ខេត្ត​កំពត ខ​ណះ​ពេល​លោក ម៊ី សុខុម អធិការ​ស្រុក​កំពុង​មាន​ជំងឺ​ប្រចាំកាយ​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំងវែង​បាន​ប្រាប់​អង្គភាព​{​ខ្លា​មាស ធី​វី​អន​ឡាញ​}​អោយដឹងថា​មាន​ទីតាំង​បើក​លេង​ល្បែង​ជាច្រើន​កន្លែង​នៅក្នុង​ឃុំ​ត្រពាំងវែង​កំពុងបើក​ដំណើរការ​ទីតាំង​របស់​ខ្លួន​លេង​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រពាំងវែង​និង​សមត្ថកិច្ច​ជំនាញ​ស្រុក​ជុំ​គី​រី​សូម្បី​តែ​បន្តិច​ឡើយ​ពោល​៖​បើក​ដំណើរការ​លេង​ដោយ​សុខ​សុ​វត្តិភាព​ខ្ពស់​តែ​ម្តង​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​រាយការណ៍​មាន​ទីតាំង​បើក​លេង​ល្បែង​ជល់​មាន់​តាម​អន​ឡាញ​អង្គភាព​យើង​បាន​សហការ​ជាច្រើន​អង្គភាព​ជាច្រើន​ចុះ​ដល់​ទីតាំង​ជាក់ស្តែង​មាន​ការបើក​លេង​ពិតប្រាកដ​មែន​ក៏​លួច​ផ្តិតរូប​ជាក់ស្តែង​និង​បាន​រាយការណ៍​ជូន​លោក ម៉ី សុខុម អធិការ​ជុំ​គី​រី​តាមរយះ what’s up ។​

​លោក ម៉ី សុខុម អធិការ​ជុំ​គី​រី បាន​ប្រាប់​អ្នកសារព័ត៌មាន​អន​ឡាញ​ថា មាន​កម្លាំង​សមត្តកិច្ច​ជំនាញ​ខេត្ត​បាន​ចុះ​ធ្វើការ​បង្ក្រាប​ហើយ ។ លោក​បាន​បន្តថា លោក​អធិការ​កំពុងមាន​ជំងឺ​រលាក​សណ្លាក់ ទើប​ងើប​មិន​រួច​ទេ ឈឺ​រាប់​ឆ្នាំ​ហើយ ដោយហេតុនេះ​ហើយ​ទើប​ល្បែងស៊ីសង​កាន់​រីក​ដាល​ក្នុងស្រុក​ជុំ​គី​រីខ​ណះ​ដែល​លោក​មាន​ជំងឺ​ប្រចាំកាយ​។​

​ជាក់ស្តែង​ស៊ីសង​ជាច្រើន​ទីតាំង​ក្នុង​ឃុំ​ត្រពាំងវែង​កំពុង​រីកដុះដាល​យ៉ាងសកម្ម​ទីតាំង​របស់​ខ្លួន​ក្បែរ​ផ្សារ​ជុំ​គី​រី​នៅ​មិន​ឆ្ងាយ​ពី​អធិការ​ស្រុក​ប៉ុន្មាន​រយ​ម៉ែត​ទេ ហេតុអ្វី​បាន​បើ​ដំណើរ​បាន​ដោយ​សេរី​ទៅវិញ​។​

​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខាងលើ​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ស្នើរ​សុំ​លោក ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​ខេត្ត​កំពត​មេត្តា​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការដឹកនាំ​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ជាក់ស្ដែង​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ​ក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំងវែង​ស្រុក​ជុំ​គី​រី​ដើម្បី​ធ្វើការ​បង្ក្រាប ចូលរួម​ចំណែក​បញ្ជៀ​ស​អំពើរ​កម្ម​ប្រេង​ផ្សេង​នៅក្នុង​មូលដ្ឋាន​ដូចជា​៖​ចោរលួច​-​ចោរឆក់​-​ចោរប្លន់​-​គាស់​ផ្ទះ​ហិង្សា​និង​គ្រួសារ​ជា​ដើម​ព្រោះ​ល្បែង​គឺជា​ដើមចំ​នៃ​ការបង្កបង្កើត​បទល្មើស​នៅក្នុង​មូលដ្ឋាន ៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.