ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

ឯកឧត្តម​ ហ៊ុន ម៉ានី បន្តជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដើម្បីកំណត់ភាពឈ្នះបន្ថែមទៀត

ឯកឧត្តម​ ហ៊ុន ម៉ានី បន្តជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដើម្បីកំណត់ភាពឈ្នះបន្ថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

ឯកឧត្តម​ ហ៊ុន ម៉ានី បន្តជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដើម្បីកំណត់ភាពឈ្នះបន្ថែមទៀត

កំពង់ស្ពឺ៖ អនុប្រធានទី០១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្ត​​​​មណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស​​​តាំងតំណាងរាស្រ្ត​​​អាណត្តិទី៧ ឆ្នាំ២០២៣ បានបន្តជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារ​កសំឡេងឆ្នោត នៅឃុំធម្មតាអរ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីកំណត់ភាពឈ្នះបន្ថែមទៀត ហើយធ្វើយ៉ាងណា ចូលរួមបោះឆ្នោតស្របតាមគោលការណែនាំរបស់គ.ជ.ប។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយ ឃុំ ស្រុក ខេត្ត និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំង២ឃុំសរុបប្រមាណ៨០០ នាក់ផងដែរ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានរំឮកពីឯកសារដែលប្រជាពលរដ្ឋត្រូវភ្ជាប់ទៅបោះឆ្នោតថា ឯកសារដែលត្រូវកាន់យកទៅបោះឆ្នោត មានតែពីរគត់គឺ អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ (អ.ខ) ឬ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ. អ)។ ឯកសារ ឬប័ណ្ណព័ត៌មានផ្សេងៗទៀតមិនអាច​​​ប្រើប្រាស់ដើម្បីបោះឆ្នោតបានឡើយ។ ទន្ទឹមនឹងការលើកឡើងខាងលើ ក៏មានបទបង្ហាញអំពី​​របៀបគូសសន្លឹកឆ្នោតដែលបានការ ដោយ ឯកឧត្តម​ សំ​ រិទ្ធី​​ ប្រធានអនុគណៈកម្មការផ្នែកច្បាប់​ និងនិតិវិធីនៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជូនទៅកាន់សមាជិក​​ សមាជិកាទាំងអស់អោយបានជ្រាប។​

ឯកឧត្តមតំណាងរាស្ត្រ បានអញ្ជើញលោកយាយ លោកតា ពុក ម៉ែ មាមីង បងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមតំណាងរាស្ត្រ ក៏បានបញ្ជាក់ផងដែរថា​​​​សន្លឹកឆ្នោតមួយសន្លឹករបស់លោកយា​យ លោកតា ពុក ម៉ែ មាមីង បងប្អូន ជូនគណបក្សប្រជាជនកម្ពុជា គឺជាការអនុញ្ញាត​​ឱ្យគណបក្សប្រជាជនកម្ពុជា បន្តធានានូវអ្វីៗដែល ប្រជាពលរដ្ឋ បាន និងកំពុងមាន ព្រមទាំងធានាអនាគតដែលកាន់តែល្អ​​​ប្រសើរដល់កូនចៅជំនាន់ក្រោយៗ ក្រោមម្លប់ត្រជាក់ត្រជុំរបស់សុខសន្តិភាព។

សូមជំរាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយប្រព្រឹត្តទៅចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៣រសៀល៕         

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.