ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

ឯកឧត្តម ម៉េង សុភ័ណ្ឌ អមដំណើរឯកឧត្តម រាជ សុភទ្ទ ចូលរួមពិធីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកបវេល ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង

ឯកឧត្តម ម៉េង សុភ័ណ្ឌ អមដំណើរឯកឧត្តម រាជ សុភទ្ទ ចូលរួមពិធីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកបវេល ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

ឯកឧត្តម ម៉េង សុភ័ណ្ឌ អមដំណើរឯកឧត្តម រាជ សុភទ្ទ ចូលរួមពិធីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកបវេល ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង

បាត់ដំបង: ព្រឹកថ្ងៃច័ន្ធ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ អនុប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម និងជាប្រធានក្រុមការងារចុះជួយភូមិ បឹងអារក្ស បានដឹកនាំក្រុមការងារអមដំណើរ ឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម ចូលរួមពិធីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកបវេល ខេត្តបាត់ដំបង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង។

សម្តេចក្រឡាហោម អនុប្រធានគណបក្សប្រជាជន កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ដោយឡែកនោះគឺក្នុងស្រុកបរវេល ដែលបានចូលរួមគាំទ្រការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ មិនត្រឹមតែប៉ុណ្ណោះទេ សម្តេចក៏បានអំពាវនាវសមាជិក សមាជិការ អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។

ក្រោមទទូលអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង រួចមកឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ,ជាប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម និងឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានដឹកនាំក្រុមការងារចុះជួប ព្រមទាំងសួរសុខទុក្ខ លោកមេភូមិ អនុភូមិ សមាជិក សមាជិការ មេក្រុម និងយុវជន ភូមិបឹងអារក្ស ពិសារអាហារសាមគ្គី ដើម្បីរឹតបន្តឹង និងលើកទឹកចិត្ត ជួយជម្រុញប្រជាពលរដ្ឋគ្រប់រូបអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ កក្តដា ឆ្នាំ២០២៣ខាងមុខនេះ ជាពិសេស គឺបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ដែលមានលេខរៀងទី១៨ ឯកឧត្តម បណ្ឌិត បានបន្តទៀតថា ការបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា គឺជាការបោះឆ្នោតជូនខ្លួនឯង ព្រោះថា មានតែគណបក្សប្រជាជន កម្ពុជា តែមួយគត់ដែលអាចបន្តសុខសន្តិភាព ស្ថេរភាព និងលំនឹងសេដ្ឋកិច្ច។ កាលដែលបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨នេះ គឺបងប្អូនកំពុងរួមចំណែកដ៏ធំក្នុងការថែរក្សា ការពារប្រជាជាតិយើង និងអភិវឌ្ឍន៍ប្រទេសយើងឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្រមតាមគោលការណ៍យុទ្ធសាស្រ្ត របស់ប្រមុខរាជរដ្ឋភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ថា ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សា សម្តេច ក្រឡាហោម ស ខេង , ជាអនុប្រធានក្រុមការងារចុះជួយឃុំ មហាខ្ញូង និងជាប្រធានក្រុមការងារចុះជួយភូមិអង្គរជ័យលើ ព្រមទាំងជាអនុប្រធានចុះជួយឃុំអំពិលប្រាំដើម និងជាប្រធានក្រុមការងារចុះជួយភូមិបឹងអារក្ស តែងតែព្យាយាម អនុវត្តតាមគោលការណ៍យុទ្ធសាស្រ្តរបស់រាជរដ្ឋភិបាល ក្នុងការលើកទឹកចិត្ត និងផ្តល់ទំនុបចិត្តជូនប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន។ អត្ថបទ: លោក រ៉ម គឹមហួរ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.