ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

តំណាង​ស្នងការ​នគរបាល​ខេត្តតាកែវ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ប្រគល់​ថវិការ​សមាគមន៍​មិត្ត​ជូន​ដល់​គ្រួសារ​សព​

តំណាង​ស្នងការ​នគរបាល​ខេត្តតាកែវ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ប្រគល់​ថវិការ​សមាគមន៍​មិត្ត​ជូន​ដល់​គ្រួសារ​សព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តតាកែវ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ​២០២៣ លោក​ឧត្ដមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែន​ការងារ​ធនធាន​មនុស្ស និង​ជា​អនុប្រធាន​គណៈកម្មការ​សមាគម​មិត្ត​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាលជាតិ​ខេត្តតាកែវ​។​

​ដឹកនាំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​អញ្ជើញ​ចូលរួម​បុណ្យសព​គោរព​វិញ្ញាណក្ខន្ធ និង​បំពាក់​ឋានន្តរសក្ដិ​ថ្នាក់​វរសេនីយ៍ត្រី ជា​កិច្ច​ប​ច្ឆាមរណៈ ជូន​សព​លោក​អនុសេនីយ៍ឯក បុិច យ៉ា ព្រមទាំង​ប្រគល់​ថវិកា​សមាគម​មិត្ត​ចំនួន ៦,០០០,០០០៛(​ប្រាំមួយ​លាន​រៀល​) ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ឧត្ដមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​ចំនួន ៥០០,០០០៛(​ហាសិប​មុឺន​រៀល​) និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​រួមមានៈ ទឹកត្រី​ចំនួន ១​យួរ ទឹក​សុ​ី​អី​វ​ចំនួន ២​យួរ ទឹក​សុទ្ធ​ចំនួន ១​កេស មី​ចំនួន ២​កេស អង្ករ​ចំនួន ៥០​គីឡូក្រាម ជូន​ដល់​លោកស្រី គុណ សុភាព ត្រូវជា​ភរិយា​សព​លោក​វរសេនីយ៍ត្រី ប៉ិច យ៉ា មន្ត្រី​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​:៦០៣ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី ២ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​ជម្ងឺ​(​ក្រិន​ថ្លើម​កម្រិតធ្ងន់​) ស្ថិតនៅ​ភូមិ​កំណប់ ឃុំ​កំណប់ ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ត្រី ស្នងការរង បាន​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​សព សំដែង​នូវ​ការ​អាឡោះអាល័យ សោកស្តាយ​ជា​ពន់ពេក ចំពោះ​ការបាត់បង់​ស្វាមី និង​ឪពុក​ដ៏​ល្អ បម្រើ​ប្រទេសជាតិ​មាតុភូមិ​កន្លងមក ព្រមទាំង​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​ចូលរួម​រំលែក​ទុក្ខ ពី​សំណាក់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធានកិត្តិយស​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​កណ្ដាល​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.