ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន ចុះ​ត្រួតពិនិត្យ និង​សំណេះសំណាល​ជាមួយ​ក្រុម​ទី​១ វេន​ប្រចាំ​បញ្ជា​របស់​លេខាធិការដ្ឋាន នៃ គ​.​ស​.​អ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣

នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន ចុះ​ត្រួតពិនិត្យ និង​សំណេះសំណាល​ជាមួយ​ក្រុម​ទី​១ វេន​ប្រចាំ​បញ្ជា​របស់​លេខាធិការដ្ឋាន នៃ គ​.​ស​.​អ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២៣​នេះ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ គ​.​ស​.​អ បាន​អញ្ជើញ ចុះ​ត្រួតពិនិត្យ និង​សំណេះសំណាល​ជាមួយ​ក្រុម​ទី​១ វេន​ប្រចាំ​បញ្ជា​របស់​លេខាធិការដ្ឋាន នៃ​គ​.​ស​.​អ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​នៅក្នុង​ឱកាស​នេះ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន បានលើកឡើង​ពី​សភាពការណ៍​សន្តិសុខ និង​សណ្តាប់ធ្នាប់ ដំណើរ​ទៅ​ដោយ​ល្អប្រសើរ​នា​អំឡុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​តាំងពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣ ដែល​ទាំងនេះ​មាន​ការចូលរួម​ដោយ​ផ្ទាល់​របស់​កម្លាំង​នគរបាល​គ្រប់​គោលដៅ​ទាំងអស់​។​

​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន បាន​កោត​ស​សើរ​កងកម្លាំង​មាន​គ្រប់​កងឯកភាព​ទាំងអស់ ដែល​ប្រចាំការ​ទ្រ​សភាពការណ៍ និង​សហកា​រណ៍​គ្នា​បាន​យ៉ាង​ល្អ ហើយ​សូម​បន្ត​ខិតខំ​ប្រឹងប្រែង​ការងារ​នេះ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ដើម្បីឲ្យ​ដំណើរការ​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​តប​តាម​ការចង់បាន​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ប្រជាជន​ទាំងមូល​។​

​យោង​តាម​សេចក្តីសម្រេច ស្តី​ពី​ការចាត់តាំង​ក្រុម​ប្រចាំ​បញ្ជា​របស់​លេខាធិការដ្ឋាន នៃ​គ​.​ស​.​អ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ មាន​ភារកិច្ច​ដូច​ខាងក្រោម​៖
* ជួយ​ដល់​លេខាធិការដ្ឋាន នៃ គ​.​ស​.​អ ក្នុង​ការតាមដាន​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​ដល់​ការបោះឆ្នោត ការអនុវត្ត​បទបញ្ជា និង​នីតិវិធី​របស់ គ​.​ជ​.​ប ទាំង​មុន ក្នុង និង​ក្រោយ​ការបោះឆ្នោត​។​
* ប្រមូល​ព័ត៌មាន និង​របាយការណ៍​ពី​បណ្តា​ក្រសួង​-​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ និង​ពី​យន្តការ​រចនាសម្ព័ន្ធ សន្តិសុខ​បោះឆ្នោត​គ្រប់​ថ្នាក់ ជុំវិញ​ស្ថានការណ៍​សន្តិសុខ​បោះឆ្នោត និង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ទូទៅ ដើម្បី​រាយការណ៍​ជូន​ប្រធាន​លេខាធិការដ្ឋាន​នៃ គ​.​ស​.​អ សុំ​ការចង្អុល​ដឹកនាំ​បន្ត​។​
* តាមដាន ក្តាប់​ព័ត៌មាន និង​សភាពការណ៍​នានា ដែល​បាន​កើតឡើង​នៅតាម​បណ្តា​រាជធានី ខេត្ត​ទាំង​មុន ក្នុង និង​ក្រោយ​ការបោះឆ្នោត ធ្វើការ​វិភាគ វាយតម្លៃ រាយការណ៍​ដោះស្រាយបាន​ទាន់ពេលវេលា​។​
* ធ្វើ​របាយការណ៍​រៀងរាល់ថ្ងៃ អំពី​ស្ថានការណ៍​សន្តិសុខ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ជូន​ប្រធាន​លេខាធិការដ្ឋាន នៃ គ​.​ស​.​អ ដើម្បី​រាយការណ៍​ជូន​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​។​
* ក្រុម​ប្រចាំ​បញ្ជា​នេះ ត្រូវ​បំពេញ​ភារកិច្ច​ប្រចាំការ​ប្តូរ​វេន​វិលជុំ ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៣ រហូតដល់​ចប់​បេសកកម្ម និង​ត្រូវ​បំពេញ​ភារកិច្ច​ផ្សេងៗ​ទៀត តាម​ការប្រគល់​ជូនរ​បស់​ប្រធាន​លេខាធិការដ្ឋាន នៃ គ​.​ស​.​អ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.