ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ជនជាតិចិន២នាក់ យកកាំបិតចាក់ប្លន់រថយន្ដពីជនជាតិខ្មែរ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន

ជនជាតិចិន២នាក់ យកកាំបិតចាក់ប្លន់រថយន្ដពីជនជាតិខ្មែរ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជនជាតិចិន២នាក់ យកកាំបិតចាក់ប្លន់រថយន្ដពីជនជាតិខ្មែរ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន

ខេត្ដព្រះសីហនុ៖ នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍ថា អ្នកបើកបររថយន្តរបស់គាត់ បានជិះរថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន ២នាក់ ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុចស្ថានីយប្រេងតូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង២នាក់ បានហៅឲ្យគាត់ឈប់ និងបានព្រួតគ្នាវាយ ប្រើកំាបិតចាក់គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួន។

សមត្ថកិច្ចបាន ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន២នាក់ ជនជាតិចិន នៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ JIN JR-HAN និងទី២៖ឈ្មោះ KANG JIH-YAO ឬឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ជនជាតិចិន (ចិនតៃវ៉ាន់ សញ្ជាតិថៃ)។ សម្ភារដកហូតបាន រថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជាC.K.7899 និងសម្ភារមួយចំនួនទៀត។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.