ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមិទ្ធិផលថ្មី !បើកការដ្ឋានធ្វើផ្លូវបេតុង សសៃដែកដែលមានប្រវែង១.១៥០ម៉ែត្រ នៅ ឃុំកំពង់ត្រាច ស្រុករមាសហែក

សមិទ្ធិផលថ្មី !បើកការដ្ឋានធ្វើផ្លូវបេតុង សសៃដែកដែលមានប្រវែង១.១៥០ម៉ែត្រ នៅ ឃុំកំពង់ត្រាច ស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមិទ្ធិផលថ្មី !បើកការដ្ឋានធ្វើផ្លូវបេតុង សសៃដែកដែលមានប្រវែង១.១៥០ម៉ែត្រ នៅ ឃុំកំពង់ត្រាច ស្រុករមាសហែក

ខេត្តស្វាយរៀង: ធ្វើផ្លូវបេតុង សសៃដែកដែលមានប្រវែង១.១៥០ម៉ែត្រ ស្ថិតនៅភូមិតាត្រាវ និងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ត្រូវបានបើកការដ្ឋានក្រោម អធិបតី ពីសំណាក់លោក លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៣។

ក្នុងឪកាសនោះក៏មានការចូលរួមពី លោកមេឃុំ លោក លោកស្រី ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រាច ប្រជាការពារ ប្រជាពលរដ្ឋ និងក្រុមហ៊ុនអ្នកទទួលការស្ថាបនាផ្លូវនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអោយដឹងថា ការបើកការដ្ឋានធ្វើផ្លូវបេតុងសសៃដែកដែលមានប្រវែង១.១៥០ម៉ែត្រ ស្ថិតនៅ២ភូមិមានភូមិតាត្រាវ និងភូមិកំពង់ត្រាច ដោយភូមិតាត្រាវ មាន២ខ្សែប្រវែង ៤៥០ម៉ែត្រនិង ភូមិកំពង់ត្រាច មាន២ខ្សែ មានប្រវែង ៥៩៧ម៉ែត្រ ដាក់លូ២កន្លែង លូមុខកាត់១ ម៉ែត្រ ១កន្លែង លូមុខកាត់០.៦០ម៉ែត្រ ១កន្លែង ទទឹងផ្លូវបេតុង៥មកម្រាស់០.១៥ម៉ែត្រ។

លោកបន្តថា សមិទ្ធផលផ្លូវបេតុង សសៃដែកនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពិសេសការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តដែលមានលោក
ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏ដូចជាអាជ្ញាធរស្រុក ឃុំ ពិសេសមាន លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដែលជាការខិតខំប្រឹងប្រែងធ្វើយ៉ាងណាអោយ បងប្អូន ប្រជាពលរដ្ឋងាយស្រួល ធ្វើចរាចរណ៍ទៅវិញទៅមកផងដែរ។ 

ដូច្នេះហើយ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។

លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលផ្លូវចាក់បេតុងនេះឱ្យបានល្អប្រសើរ និងសុំការយោគយល់ក្នុងពេលក្រុមហ៊ុនធ្វើផ្លូវ ដូចជាធ្វើឱ្យមានការប៉ះពាល់របង ដំណាំផ្សេងៗជាដើម ព្រោះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន។

បន្ថែមពីនេះទៀត លោកអភិបាលស្រុក សូមឱ្យមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាព ជាពិសេស បងប្អូនអញ្ជើញទៅចាក់វ៉ាកសាំងកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលព្រោះពេលនេះនៅមានអ្នកឆ្លងជំងឺកូវីដ សាជាថ្មីវិញនិងត្រូវ ចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោកនិងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ដិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផងដែរ។

លោកក៏បានអំពាវនាវដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋចំពោះអត្តសញ្ញាណប័ណ្ណហួសសុពលភាព ក៏ដូចជាគ្រប់អាយុហើយ មិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណសូមប្រញាប់ប្រញាលរួសរាន់មកធ្វើទាំងអស់គ្នានិង ត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ច ជាពលរដ្ឋក្នុងការចូលរួម ក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខនេះ  ដើម្បីរក្សាការអភិវឌ្ឍន៍ និងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា ជាពិសេសបន្តគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនិងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺលោក បណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.