ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

(ខេត្តកណ្ដាល)៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី កងកម្លាំងទាំង៣ អភិបាល អភិបាលរង ក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់ ក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវប្រមូលផ្តុំសមាសភាពពាក់ព័ន្ធប្រចាំការជាអចិន្ត្រៃយ៍នៅទីប្រចាំបញ្ជា ដើម្បីតាមដាន ក្ដាប់ និងប្រមូលព័ត៌មាន និងសភាពការណ៍ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត-រាប់សន្លឹកឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ត្រូវទំនាក់ទំនងសម្របសម្រួល ជាមួយប្រធានគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ខេត្ត ដោយបែងចែកផ្សព្វផ្សាយ និងតាមដានត្រួតពិនិត្យការអនុវត្តគោលការណ៍ នៅតាមបណ្តាក្រុង-ស្រុក-ឃុំ-សង្កាត់។ ទន្ទឹមនោះ ត្រូវរៀបចំក្រុមប្រតិកម្មរហ័ស ដែលមានគុណភាព ក្នុងការបកស្រាយ ឆ្លើយតបបំភ្លឺឱ្យបានទាន់ពេលវេលា ចៀសវាងការធ្វើអាជីវកម្មនយោបាយ។ រៀបចំប្រព័ន្ធទំនាក់ទំនងសម្របសម្រួលការងារ និងសហការ ពិនិត្យ ផ្តល់យោបល់លើផែនការពង្រាយកម្លាំងនៅតាមបណ្តាក្រុង-ស្រុក។ ត្រូវពង្រឹងវិធានការបង្ការ ទប់ស្កាត់បទល្មើស ក្នុងករណីមានបទល្មើសកើតឡើង ត្រូវខិតខំស្រាវជ្រាវ បង្ក្រាប ចាប់ខ្លួនជនល្មើស ប្រមូលភ័ស្តុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយមិនទុកឱ្យ ក្លាយជាកម្មវត្ថុ កេងចំណេញខាងនយោបាយឡើយ។

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នៃរយៈពេល នៃការឃោសនារកសំឡេងឆ្នោត នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺមិនមានបង្ករភាពហឹង្សាណាមួយកើតមានឡើងឡើយ ជាងនេះទៀតបញ្ហាការកកស្ទះចរាចរណ៍មិនមានអ្វីកើតឡើងគួរអោយកត់សម្គាល់ឡើយ គឺដំណើរការដោយរលូន។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.