ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កាបើកយុទ្ទនាការឃោសនារកសម្លេងឆ្នោតសម្រាប់ថ្ងៃដំបូង នៅស្រុកកោះសូទិន មានមនុស្សចូលរួមរាប់ពាន់នាក់

កាបើកយុទ្ទនាការឃោសនារកសម្លេងឆ្នោតសម្រាប់ថ្ងៃដំបូង នៅស្រុកកោះសូទិន មានមនុស្សចូលរួមរាប់ពាន់នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាបើកយុទ្ទនាការឃោសនារកសម្លេងឆ្នោតសម្រាប់ថ្ងៃដំបូង នៅស្រុកកោះសូទិន មានមនុស្សចូលរួមរាប់ពាន់នាក់

កំពង់ចាម៖ ឯកឧត្តម លី វ៉ាន់ហុង អនុប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជា ចុះពង្រឹងស្រុកកោះសូទិន ជាប្រធានក្រុមការងារចុះពង្រឹងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារិទ្ធ ប្រធានក្រុមការងារចុះពង្រឹងស្រុកកោះសូទិន បានចុះបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតខម្រាប់និតិកាលទី៧ ដោយមានអ្នកគាំទ្រចូលរួមរាប់ពាន់នាក់ នៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៣ នេះ។
ពិធីបើកយុទ្ធនាការឃោសនារកសសម្លេងឆ្នោតរបស់ក្រុមការងារចុះពង្រឹងស្រុកកោះសូទិន បានរៀបចំជួបគ្នា នៅបរិវេនវត្តពោធិ៍វង្ស ហៅវត្តជីនិច ឃុំស្នាព្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីទស្សនា និងស្តាប់ការផ្សាយបន្តផ្ទាល់នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្សាយចេញពីកោះពេជ្រ ដែលមានការចូលរួមពីប្រធានគណបក្សស្រុក ,ប្រធាន អនុប្រធានក្រុមការងារចុះពង្រឹងស្រុកកោះសូទិន ,ប្រធាន អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានតាមភូមិទាំង ០៩ ,ក្រុមកាងារសាខាបក្សភូមិ ,យុវជន និងសមាជិកសមាជិការ ប្រមាណ ជាជាង ៤ពាន់ មធ្យោបាយមានម៉ូតូ រថយន្ត ម៉ូតូរាប់រយគ្រឿង។
បន្ទាប់ពីសមាជិក សមាជិការជួបជុំគ្នា ដើម្បីស្តាប់ការផ្សាយបន្តផ្ទាល់នូវប្រសាសន៍ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាអានដោយសម្តេចតេជោ ហ៊ុន សែនចប់ក្បួនដង្ហែឃោសនារកសម្លេងឆ្នោតបានចេញដំណើរពីបរិវេនវត្តពោធិ៍វង្ស ហៅវត្តជីនិច ឆ្ពោះទៅតាមគោលដៅឃុំ និងភូមិរៀងៗខ្លួន។
នាឱកាសនោះ ឯកឧត្តម លី វ៉ាន់ហុង បានរៀបចំអាហារសាគ្គីក្រោមម្លប់សន្តិភាព ជាមួយក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំមហាខ្ញូង សមាជិក សមាជិការ នៅស្នាក់ការណ៍គណបក្សឃុំក្រោមភាពស្និតស្នាល និងមានឱជារស់ដ៏ឆ្ងាញ់ពិសារផងដែរ។
ដោយឡែកឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ ជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិអង្គជ័យលើ ឃុំមហាខ្ញូង បានជួបជុំជាសមាជិកសមាជិការសាខាបក្សភូមិ ដើម្បីបង្ហាញអំពីគោលនយោបាយសំខាន់របស់គណបក្សឱកាន់តែច្បាស់លាស់ ដើម្បីបន្តផ្សាព្វផ្សាយជ្រួលជ្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានចែកជូននូវប្រេងខ្យល់ដល់សមាជិកភូមិចំនួន ៥១៣ប្រអប់ គឺជាការឧប្ថម្ភដោយផ្ទាល់របស់ឯកឧត្តម លី វ៉ាន់ហុង អនុប្រធានការងារចុះជួយស្រុកកោះសូទិន ជាប្រធានក្រុមការងារចុះជួយឃុំមហាខ្ញូងតែម្តង។
សូមជម្រាបថា គ.ជ.ប កំណត់ឲ្យគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីប្រកួតប្រជែងឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល ២១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយបិតបញ្ចប់ការឃោសនា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ព្រមទាំងត្រៀមខ្លួនបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ចំពោះយុទ្ធនាការនេះ ប្រព្រឹត្តទៅក្រោមការឃ្លាំមើល សង្កេតការណ៍ ពីតំណាងគណបក្សនយោបាយនានា ជាពិសេស ការការពារសន្តិសុខ សារធារណៈ ពីសំណាក់កងកម្លាំងសន្តិសុខ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាឲ្យដំណើរការឃោសនារកសំឡេងឆ្នោត របស់គណបក្ស ប្រព្រឹត្តទៅប្រកបដោយភាពរលូន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.