ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ជលផល​ខេត្ត​កំពង់ឆ្នាំង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​បរិបូណ៌

ជលផល​ខេត្ត​កំពង់ឆ្នាំង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​បរិបូណ៌

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកំពង់ឆ្នាំង ៖ ​មន្ត្រីជលផល​ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃ​២៨​ដល់​ថ្ងៃ​ទី​៣០​ខែ​មិថុនា​ឆ្នាំ ២០២៣​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ តប​តាម​ការដឹកនាំ​បញ្ជារ​របស់​លោក​ងិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម ផ្នែក​រដ្ឋបាល​ជលផល​ផ្សារឆ្នាំង​ដឹកនាំ​ដោយ​លោក​តាត​សីហា​ជា​នាយ​ផ្នែក បាន​ចុះ​បេសកកម្ម​ប្រតិបត្តិការ​ត្រួតពិនិត្យ​និង​បង្ក្រាប​បទល្មើស​ជលផល នៅក្នុង​រដូវ​បិទ​នេសាទ ត្រង់ចំណុច នៃ​ភូមិសាស្ត្រ​ឃុំ ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​ដោយ​ប្រើប្រាស់​កម្លាំង​សរុប​៤​រូប រួម​និង​កាណូត​១​គ្រឿង ប្រទះ​ឃើញ​បទល្មើស របាំង​សាច់​អួន​រួមផ្សំ​លប​លូ ដែល​ជា​បទល្មើស​ជលផល​បាន​ឯកភាព​រុះរើ​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​រួមមាន​៖
-​របាំង​សាច់​អួន​ចំនួន​២១​កន្លែង​ប្រវែង ១២០០ ម៉ែត្រ​
-​លូ​សាច់​អួន​ចំនួន ២២ មាត់ បង្គោល​ចំនួន ៧០០ ដើម​។​
-​ត្រី​ចម្រុះ​ចំនួន ១៥ គ​ក្រ​ចាក់​លែង​ចូល​ធម្មជាតិ​វិញ ។​

​លោកតា​ត​សីហា​ជា​នាយផ្នែក​បាន​ដឹង​ទៀត​ថា​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ បើ​ទោះជា​សមត្ថកិច្ច​សកម្ម​ក្នុង​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជាប្រចាំ និង​នៅ​គ្រប់​ទីកន្លែង​យ៉ាងណាក៏ដោយ​ក៏​ជន​ខិលខូច​មួយចំនួន​នៅតែ​ឆ្លៀត​ឱកាស​លបលួច​ធ្វើការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ជា​បន្តបន្ទាប់ ។ សកម្មភាព​ទាំងអស់​នេះ​សមត្ថកិច្ច​ជំនាញ​នៅតែ​បន្ត​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​ដោយ​មិនមាន​ការលើកលែង ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​លោក​តាត​សីហា​ក៏​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ ដែល​តែងតែ​លប​លួច​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​ជលផល មិន​ស្ដាប់​ការណែនាំ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បងប្អូន​នៅ​តែ​ខាតបង់​ទាំង​ថវិកា​ទាំង​ពេលវេលា​សមត្ថកិច្ច​នៅ​តែ​បន្ត​ចុះ​រុះរើ​បំផ្លាញចោល​ដោយ​គ្មាន​ការយោគយល់​នោះឡើយ ។ ក្នុងនោះ​ផង​ដែរ​លោក​តាត​សីហា​ក៏​សំណូមពរ​សូម​ប្រជា​នេសាទ​ទាំងអស់​គោរព​ច្បាប់​ស្តីពី​ជលផល​បញ្ឍប់​ការ​នេសាទ​ខុសច្បាប់ ពេលនេះ​ជា​រដូវ​បិទ​នេសាទ​រក្សា​ធនធាន​មេ​ពូជ​សម្រាប់​ការ​ពង​កូន​នាពេល​ខាងមុខ​ឆាប់ៗ​នេះ ។​

​សូម​រម្លឹកថា​, សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ដាច់​ណាត់ ឱ្យ​ទប់ស្កាត់​បទល្មើស​ជលផល​ក្នុង​បឹង​ទន្លេសាប​ឱ្យខាងតែបាន ទោះជា​ត្រូវ​ប្រើ ដល់ ឧទ្ធម្ភាចក្រ ឬ​យាន​ល្បឿន​លឿន បែបណា ក៏ដោយ ។​

​សម្តេច​តេជោ ថ្លែង​បែប​នេះ ខណ​: សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​សម្តេច​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ត្រៀម​ឧទ្ធម្ភាគចក្រ សម្រាប់ ដេញ​ចាប់​ពួក​ប្រព្រឹត្តិ​បទល្មើស​នេសាទ ។​

​សម្តេច​តេជោ ហ៊ុន សែន​បាន​បញ្ជាក់ថា​ការបង្ក្រាប​បទល្មើស​នេសាទ​មិន​ទទួលបាន​លទ្ធផល​កន្ល​ង​មក ដោយសារ​មាន​ការឃុតឃិត គ្នា​រវាង​មន្ត្រី និង​ឈ្នួញ ដែល​បញ្ហា​នេះ​មិន ត្រូវ​អត់ឱន​ឱ្យ​ឡើយ ។​

​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា បញ្ហា​នៃ​បទល្មើស​នេសាទ​ជលផល​មិនមែន​កើត​មាន​តែ​នៅពេល​បច្ចុប្បន្ន​នោះ​ទេ គឺ​បាន​កើតឡើង​តាំងពី​សម័យ​បារាំង​មកម្ល៉េះ ហើយក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រងគ្រោះ​ដោយសារ​បញ្ហា​ទាំងនេះ​ផងដែរ ។

​សម្តេច​តេជោ ហ៊ុន សែន បាន​ជំរុញ​ដល់ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្កើន​ការប្រឹងប្រែង​របស់​ខ្លួន​បន្ថែមទៀត ដើម្បី​ធានា​កសិកម្ម​កម្ពុជា​មាន​ការរីកចម្រើន ការ​បង្កាត់ និង​ជ្រើសរើស​ពូជ​កសិកម្ម ដែល​ធានា​ទិន្នផល​ខ្ពស់ ធន់​នឹង​អាកាសធាតុ​។​

​សម្តេច​ហ៊ុន សែន​បាន​បញ្ជាក់ថា តាមរយៈ​វិស័យ​កសិកម្ម បាន​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​បាន​ចូលរួម​កាត់បន្ថយ ភាពក្រីក្រ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ ផងដែរ​។​

​សម្តេច​ហ៊ុន សែន ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្កើន​ប្រសិទ្ធភាព​ការងារ ព្រោះ​ជា​វិស័យ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស និង​ត្រូវ​ដាក់ចេញ​ផែន​វិធានការ​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​។​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចេញ​បញ្ជា ឲ្យដាំ​ព្រៃឈើ​ឡើងវិញ នៅក្នុង​ដី​ជាង​៦​ម៉ឺន​ហិកតា ដែល​បាន​រឹបអូស​ពី​ប្រជាពលរដ្ឋ និង​ឈ្មួញ​ទុច្ចរិត កាន់កាប់​ទន្ទ្រាន នៅ​ជុំវិញ​បឹង​ទន្លេសាប​នា​ពេលកន្លងមក​។​សម្ដេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឲ្យ​អភិបាលខេត្ត​ជុំវិញ​បឹង​ទន្លេសាប យកចិត្តទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​ជលផល ក៏​ដូច​ជា​បទល្មើស​ព្រៃឈើ ។

​សម្ដេច​បាន​មានប្រសាសន៍​លើកឡើងថា​, កន្លងទៅ ខាង​រដ្ឋបាល​ជលផល និង​ខាង​រដ្ឋបាល​ព្រៃឈើ ឲ្យ​ឋិត​នៅក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និ​ង​នេសាទ​ខេត្ត ប៉ុន្តែ​មិន​ទាន់​ឃើញ​ចេញ​ជា​លទ្ធផល​អ្វី​នៅឡើយ​ទេ​។ ដូច្នេះ​អភិបាលខេត្ត​ទាំងអស់ មាន​អំណាច​នៅក្នុង​ដៃ​រួចហើយ ក្នុង​ការគ្រប់គ្រង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ឬ​មួយ​ខ្លាច​តែ​អស់លោក​មិន​ចេះ​ប្រើ​អំណាច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។​

​ជុំវិញ​បទល្មើស​ជលផល សម្ដេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​, ខ្ញុំ​បញ្ជា​ដាច់​ណាត់ ឱ្យ​ទប់ស្កាត់​បទល្មើស​ជលផល​ក្នុង​បឹង​ទន្លេសាប​ឱ្យខាងតែបាន ទោះជា​ត្រូវ​ប្រើ ដល់ ឧទ្ធម្ភាចក្រឬ​យាន​ល្បឿន​លឿន បែបណា ក៏ដោយ​។​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ សម្ដេច ហ៊ុន​សែន បាន​រំលឹក​ឡើងវិញ​ចំពោះ​វិធានការ​បង្ក្រាប​បទល្មើស​ជលផល​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ដោយ​សម្តេច​សង្កត់ធ្ងន់​ថា​ត្រូវតែ​ធ្វើឲ្យបាន បង្ក្រាប​រាល់​បទល្មើស​ដែល​កើតមាន​នៅ​តាម​បឹង​ទន្លេសាប ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.