ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ថ្ងៃទី​២ នៃ​យុទ្ធនាការ​រក​សំឡេងឆ្នោត​, លោក ស៊ុន ចាន់ថុល បន្ត​ជួប​ជាមួយ​សមាជិក​គណបក្ស​ក្រុមការងារ​ស្ត្រី នៅ​ក្រុង​សំពៅ​ពូន និង​ស្រុក​កោះធំ ៤៥០​នាក់ និង​អំពាវនាវ​ឱ្យ​រួម​គ្នា​ការពារ​សន្តិភាព​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ

​ថ្ងៃទី​២ នៃ​យុទ្ធនាការ​រក​សំឡេងឆ្នោត​, លោក ស៊ុន ចាន់ថុល បន្ត​ជួប​ជាមួយ​សមាជិក​គណបក្ស​ក្រុមការងារ​ស្ត្រី នៅ​ក្រុង​សំពៅ​ពូន និង​ស្រុក​កោះធំ ៤៥០​នាក់ និង​អំពាវនាវ​ឱ្យ​រួម​គ្នា​ការពារ​សន្តិភាព​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្តាល​)៖ ក្នុង​ថ្ងៃ​ទី​២ នៃ​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ដែល​ត្រូវជា​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២៣ លោក ស៊ុន ចាន់ថុល ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​កោះធំ ខេត្ត​កណ្តាល បាន​បន្ត​ជួប​ជាមួយ​សមាជិក​គណបក្ស​ក្រុមការងារ​ស្ត្រី នៅ​ក្រុង​សំពៅ​ពូន និង​ស្រុក​កោះធំ ចំនួន ៤៥០​នាក់ និង​អំពាវនាវ​ឱ្យ​រួម​គ្នា​ការពារ​សន្តិភាព​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​កាល​ពី​ម្សិលមិញ ជា​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត លោក ស៊ុន ចាន់ថុល បាន​ដឹកនាំ​សមាជិក​បក្ស​ជា​ង​៣៥០០​នាក់ ហែ​ក្បួន​រក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្រោម​បរិយាកាស​យ៉ាង​កងរំពង​ជាខ្លាំង បង្ហាញ​ពី​អនុភាព​អំណាច​នៃ​គណបក្ស​ប្រជាជន​។​

​សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យដឹងថា ការឃោសនា​បោះឆ្នោត​ត្រូវ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ សរុប​មាន​រយៈពេល​២១​ថ្ងៃ​។​

​គណបក្សនយោបាយ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ គ​.​ជ​.​ប ចំនួន​១៨ មាន​សិទ្ធិ​ធ្វើការ​ឃោសនា​រក​សំឡេង​ឆ្នោត​ដោយ​គោរព​ទៅតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត សេចក្តីណែនាំ ស្តី​ពី​ការឃោសនាបោះឆ្នោត ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ត្រូវ​មាន​ការយោគយល់ អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​

​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ធំ​ជាងគេ បាន​បើក​យុទ្ធនាការ​ឃោសនា នៅ​មជ្ឈមណ្ឌល​ពិ​ព័​រណ៌ និង​សន្និបាត​កោះ​ពេជ្រ ដោយ​មាន​សមាជិក​សរុប​ជាង​៧​ម៉ឺន​នាក់ ដឹកនាំ​ផ្ទាល់​ដោយ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.