ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង ៣​ពាន់​នាក់ ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ

សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង ៣​ពាន់​នាក់ ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៣​នេះ លោក សេរី កុសល តំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ​ចុះជួយ​ស្រុក​ភ្នំស្រុក បាន​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត នៅក្នុង​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ពិធី​នោះ​ក៏​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ប្រធាន​គណៈ​ពង្រឹក​ថ្នាក់​ខេត្ត​ចុះ​ជួយស្រុក​ភ្នំស្រុក​, លោក ឃ្លោក ណួយ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​, លោក ជិន អាន មេបញ្ជាការ​ផ្នែក​សិក​រង​បន្ទាយមា​ន​ជ័យ​, នាយ​ឧត្តមសេនីយ៍ ខាន់ សាវឿន​, លោក ញ៉េប ប៊ុនជិន​, លោក ថាច់ សាង​, លោក វណ្ណ សុផាន់​ណា​, លោក ឈឹម សា​ខន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់ជាតិ ដែល​មាន​រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ បាន​ចុះ​បើក​យុទ្ធនាការ​នៅ​ស្រុក​ភ្នំស្រុក ដោយ​មាន​ការចូលរួម​ពី​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង ៣០០០​នាក់​។​

​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ មានការ​ដង្ហែ​ក្បួន​ប្រកប​ដោយ​ភាពចាស់ទុំ និង​គោរព​ទៅ​តាម​ការណែនាំ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​។ ក្នុងការ​ដង្ហែ​ក្បូន​នោះ​មាន​រថយន្ត គោយន្ត ម៉ូតូ រាប់រយ​គ្រឿង ដោយ​ដង្ហែ​តាម​ឃុំ​នានា​នៃ​ស្រុក​ភ្នំស្រុក​។​

​ក្នុងការ​ដង្ហែ​នោះ ក្បួន​ដង្ហែ​ទទួលបាន​ការស្វាគមន៍ ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ ដោយ​បាន​លើកដី​ស្វាគមន៍​ពេល​ក្បូន​ដង្ហែ​ទៅដល់​។ ក្បូន​ដង្ហែ​បាន​បញ្ចប់​នៅ​ម៉ោង​៤​រសៀល តាម​ការកំណត់​របស់ គ​.​ជ​.​ប ដោយ​មាន​ការហូប​អាហារ​ជា​នំ​បញ្ចុក នំ​ប័ង្គ ការ៉េម​កី ឪឡិក និង​គ្រឿង​ហូបចុក​ផ្សេងៗ ប្រកប​ដោយ​ភាព​រីករាយ​។​

​ការ​ដង្ហែ​ក្បូបឃោសនាបោះឆ្នោត​នេះ បង្ហាញ​នូវ​សក្តានុពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមត្ថភាព និង​លទ្ធភាព អាច​ដណ្តើម​យក​ជ័យជម្នះ និង​អាច​បន្តបាន​នូវ​គោលនយោបាយ របស់​គណបក្ស​ដែល​បាន​ដាក់ចេញ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុង​ការដេ​ង្ហែ​ក្បូន​នោះ ក៏​មាន​ការ​រាំ​កម្សាន្ត​ប្រកប​ដោយ​សប្បាយរីករាយ និង​មិន​មាន​បាតុភូត​ណាមួយ កើតឡើង​នោះ​ឡើយ ទោះបី​ការ​ដង្ហែ​ក្បូន​មាន​ភាព​គគ្រឹក​គ​គ្រែង​យ៉ាងណាក្តី​។​

​តាម​ការគ្រោងទុក ក្រុមការងារ​នឹង​បន្ត​ដង្ហែ​ក្បូន​ឃោសនា​រក​សំឡេង​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ តាម​កម្មវិធី​របស់ គ​.​ជ​.​ប ដែល​គណបក្ស​ស្រុក​បាន​ស្នើសុំ​រួចរាល់​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.