ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ថ្ងៃទី​២ ! សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​ឯក​ភ្នំ

ថ្ងៃទី​២ ! សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​ឯក​ភ្នំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃ​អាទិត្យ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​។​

​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ស្រុក​ឯក​ភ្នំ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ភូមិ និង​ឃុំ​ទូទាំង​ស្រុក​ឯក​ភ្នំ​ដែល​មាន​ភក្ដីភាព ជឿជាក់ និង​គាំទ្រ​ដោយ​ឥត​ងាករេ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​អញ្ជើញ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​យ៉ាង​មហោឡារិក​។​

​សម្ដេច​ក៏​បាន​អំពាវនាវ​សមាជិក សមាជិការ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រួម​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត សូម​ត្រៀមលក្ខណៈ​អញ្ជើញ​ទៅ​បោះឆ្នោត នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ ដើម្បី​គាំទ្រ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩៣ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​សូម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បន្ត​ការដឹកនាំ​មាតុភូមិ​កម្ពុជា​ឆ្ពោះទៅរក​ភាព​រីកចម្រើន​រុងរឿង សុីវិល័យ និង​ឈរ​ស្មើមុខ​លើ​ឆាក​អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.