ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ទាំងយប់ ! ក្រុម​ការងារ​ថ្នាក់ជាតិចុះជួយឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បានបន្តចុះសួរសុខទុក្ខដោយពាំនាំនូវបណ្តាប្រសាសន៍ផ្តាំផ្ញើរសេចក្តីនឹករលឹកជាអតិបរិមាជាប្រចាំពីសំណាក់ លោកតាហោ( ឯកឧត្តម លឹម គានហោ) !

ទាំងយប់ ! ក្រុម​ការងារ​ថ្នាក់ជាតិចុះជួយឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បានបន្តចុះសួរសុខទុក្ខដោយពាំនាំនូវបណ្តាប្រសាសន៍ផ្តាំផ្ញើរសេចក្តីនឹករលឹកជាអតិបរិមាជាប្រចាំពីសំណាក់ លោកតាហោ( ឯកឧត្តម លឹម គានហោ) !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ទាំងយប់ ! ក្រុម​ការងារ​ថ្នាក់ជាតិចុះជួយឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បានបន្តចុះសួរសុខទុក្ខដោយពាំនាំនូវបណ្តាប្រសាសន៍ផ្តាំផ្ញើរសេចក្តីនឹករលឹកជាអតិបរិមាជាប្រចាំពីសំណាក់ លោកតាហោ( ឯកឧត្តម លឹម គានហោ) !

ខេត្តកណ្តាល ៖ នៅយប់ថ្ងៃសៅរ៍ ១៤កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ចស័ក​ ព.ស​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី០១ ខែកក្កដា ឆ្នាំ២០២៣​ ក្រុម​ការងារ​ថ្នាក់ជាតិចុះជួយឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បានបន្តចុះសួរសុខទុក្ខដោយពាំនាំនូវបណ្តាប្រសាសន៍ផ្តាំផ្ញើរសេចក្តីនឹករលឹកជាអតិបរិមាជាប្រចាំពីសំណាក់ លោកតាហោ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ដែល​ជានិច្ច​ជាកាល​លោកតាហោ តែងតែយកចិត្តទុកដាក់ជាប្រចាំ​ចំពោះបងប្អូនប្រជាពលរដ្ឋ​ដែលជួបប្រទះនឹងភាពទីទាល់ក្រលំបាកជាក់ស្តែងទាំងអស់ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

យប់ថ្ងៃនេះ តំណាង លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំវិហារលួង រួមមាន៖ លោកមេឃុំ លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកមេភូមិ លោកអនុភូមិ និងលោក លោកស្រីជំនួយការភូមិបានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះតាមភូមិគោលដៅទាំង១២ និងប៉ុស្ត៍ប្រជាការពារទាំង១៤ ក្នុងឃុំវិហារលួង ស្រុកពញាឮ ដើម្បីជម្រាបជូនអំពី៖

– កាលបរិច្ឆេទ នៃថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

– លេខរៀងគណបក្សប្រជាជនកម្ពុជា គឺលេខរៀងទី ១៨

– ពិនិត្យ និង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ប័ណ្ណ​ជាមួយសមាជិកគណបក្ស

– ជម្រុញ និងពង្រឹងស្មារតីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

– ត្រួតពិនិត្យតាមប៉ុស្ត៍ប្រជាការពារទាំង១៤ ។

សូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោតតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។

ជាមួយគ្នានេះ សូមបងប្អូនពូមីងតាយាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ ៕

                        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.