ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ បាន​អញ្ជើញ​ប្រារព្ធ​ពិធី​បួងសួង​សុំ​សេចក្ដីសុខ នៅ​ប្រាសាទភ្នំបាណន់ ស្ថិតនៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​

​សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ បាន​អញ្ជើញ​ប្រារព្ធ​ពិធី​បួងសួង​សុំ​សេចក្ដីសុខ នៅ​ប្រាសាទភ្នំបាណន់ ស្ថិតនៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ នា​ព្រឹក​ថ្ងៃអាទិត្យ ១៥​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង និង​លោកជំទាវ ញ៉ែម សា​ខន សខេង បាន​អញ្ជើញ​ប្រារព្ធ​ពិធី​បួងសួង​សុំ​សេចក្ដីសុខ នៅ​ប្រាសាទភ្នំបាណន់ ស្ថិតនៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​

​សម្ដេច​ក្រឡាហោម និង​លោកជំទាវ បាន​ប្រារព្ធ​ពិធីបួងសួង​សុខ​សេចក្ដីសុខ​នៅ​ប្រសាទ​បាណន់​ជា​រៀងរាល់ឆ្នាំ រួម​ទាំង​នៅ​រៀង​រាល់​រដូវ​កាល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ក្នុង​វរោកាស​ប្រកប​ដោយ​សិរី​សួស្ដី​នោះ សម្ដេច និង​លោកជំទាវ តែង​បាន​ឧទ្ទិស​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្ដិ​សិទ្ធ​ក្នុង​លោក ពិសេស​បារមី​ប្រាសាទភ្នំ​បាណន់ ជួយ​អភិបាល​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ប្រកបដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​

​សូមបញ្ជាក់​ថា​សម្ដេច​ក្រ​ឡា​ហោម ស ខេង បាន​ឈរឈ្មោះ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ រហូតដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ​។ សម្ដេច​ក្រឡាហោម និង​លោកជំទាវ​បាន​អញ្ជើញ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្នុង​ខេត្ត​បាត់ដំបង​នា​ថ្ងៃ​ទី​១ ខែកក្កដា ហើយ​នៅ​ថ្ងៃនេះ​នឹង​បន្ត​យុទ្ធនាការ​តាម​បណ្ដា​ក្រុង​ស្រុក​នានា​ក្នុង​ខេត្ត​បាត់ដំបង​ជា​បន្ត​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.