ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពលរដ្ឋ២ភូមិ ជាង៣ពាន់គ្រួសារនៅតំបន់ភ្នំវល្លិ៍ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ពលរដ្ឋ២ភូមិ ជាង៣ពាន់គ្រួសារនៅតំបន់ភ្នំវល្លិ៍ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកែប: ប្រជាពលរដ្ឋចំនួន ៣,៣៧៨គ្រួសារ មកពីភូមិអន្ទង់ស និងភូមិចំការចេក ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចរាល់ ក្រោយពីការបញ្ចប់និតិវិធីផ្សេងៗរួចរាល។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ប្រព្រឹត្តិទៅ នាថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ឯកឧត្តម សមាជិក រដ្ឋសភាព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវអមដំណើរ ឯកឧត្តមទេសរដ្ឋមន្រ្តី នៅបរិវេណសាលាបឋមសិក្សាចំការបី។

យោងរបាយការណ៍ និម្មាបនិក សុទ្ធពុទ្ធិ ម៉ានីន បានអោយដឹងថា ភូមិអន្ទង់ស ដែលយើងបាននឹងកំពុងរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាស នេះមានក្បាលដីសរុបចំនួន ១.៤៤២ក្បាលដី និងភូមិចំការចេក មាន២០៣៣ក្បាលដី។ តាមផែនការនឹងត្រូវបន្តបិទផ្សាយ៣ភូមិទៀតគី ភូមិអំពេង ភូមិទួលសាដាំ និងភូមិអង្គោល ហើយនៅសល់តែភូមិចំការបីមួយទៀតទេ ជាភូមិចុងក្រោយបង្អស់ ដែលគ្រោងនឹងធ្វើពិធីប្រកាសតំបន់វិនិច្ឆ័យបើកការចុះបញ្ជីនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកបន្តថា ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញ ដោយរដ្ឋបាលសុរិយោដីកន្លងមកដែលស្ថិតក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះតទៅ។ ក្នុងនោះវិញ្ញាបនបត្រថ្មីនេះ ត្រូវបានរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើប គឺការបញ្ចូលនូវប្រព័ន្ធQR Code (Quick Response Code) ដែលផ្ដល់ភាពកាន់តែងាយស្រួល ដល់សាធារណៈជនទាំងអស់ អាចឆែកមើលទិន្នន័យពាក់ព័ន្ធនឹងក្បាលដីណាមួយ តាមរយៈទូរស័ព្ទស្មាតហ្វូន។

ថ្លែងនាឱកាសនោះដែរ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិទី២ រហូតដល់អាណត្តិទី៦ ដែលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅយ៉ាងសុខសាន្ត ប្រកបដោយលំនឹងផ្លូវចិត្ត ហើយសេដ្ឋកិច្ចសង្គម ក៏មានការឈានឡើង ស្ថានភាពជីវភាព ប្រជាពលរដ្ឋ កាន់តែល្អប្រសើឡើងពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយការពង្រឹងការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លី ក៏បានដោះស្រាយជាបណ្ដើរៗក្រោមការចូលរួមរបស់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ នឹងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តម បន្តថា តំបន់ភ្នំវល្លិ៍នេះ យើងមិននឹកស្មានថាមានថ្ងៃនេះទេ តំបន់នេះជាអតីតពោរពេញដោយសង្គ្រាមបង្ហូរឈាម តំបន់គ្រាប់មីន តឥឡូវ តំបន់នេះ បន្ទាប់នយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមក បានប្រែក្លាយតំបន់នេះ មក ជា តំបន់អភិវឌ្ឍក្នុងសន្តិភាព ជាតំបន់ចំការម្រេច ចំការធូរេន ស្វាយ និងផលដំណាំជាច្រើនទៀត ហើយក៏ជាតំបន់ កសិទេសចរផងដែរ ប្រជាពលរដ្ឋយើងមានជីវភាពធូរធារ និងមានលំនឹងក្នុងការរស់នៅរហូតដល់សព្វថ្ងៃ រហូតមានការចេញនូវវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលរឹតតែផ្តល់ភាពកក់ក្តៅថែមមួយកំរិតទៀតជូនបងប្អូននៅតំបន់នេះ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកែបបានធ្វើការវាស់វែងចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធបានចំនួន ១៧ភូមិរួចហើយ ក្នុងនោះ៧ភូមិនៅក្រុងកែប ចែកប័ណ្ណបាន៦ភូមិ ចំពោះស្រុកដំណាក់ចង្អើរវាស់វែងរួចបាន ១០ភូមិ ចែកប័ណ្ណបាន ៥ភូមិ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.