ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​, បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​ខ្លួនឯង ដើម្បី​សន្តិភាព ការអភិវឌ្ឍ និង​អនាគត​កូនចៅ​ជំនាន់​ក្រោយ

​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​, បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​ខ្លួនឯង ដើម្បី​សន្តិភាព ការអភិវឌ្ឍ និង​អនាគត​កូនចៅ​ជំនាន់​ក្រោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៣​នេះ គឺជា​ថ្ងៃ​ទី​១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧, លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខជន​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​អនាគត របស់​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​លោក បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត អញ្ជើញ​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​។​

​លោក​បណ្ឌិត​ក៏បាន​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សញ្ញា​ទេវតា បាច​ផ្កា ដែល​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១៨ នៃ​សន្លឹកឆ្នោត ហើយ​ថា បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ដើម្បី​ខ្លួនឯង ដើម្បី​សន្តិភាព ការអភិវឌ្ឍ និង​អនាគត​កូនចៅ​ជំនាន់​ក្រោយ​។​

​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​សារ​ទាំងស្រុង​ដូច្នេះ​ថា «​សូម​អញ្ជើញ​បងប្អូន​ពូ​មីង​តា​យាយ ទៅ​បោះឆ្នោត ដើម្បី​បំពេញ​សិទ្ធិ​របស់​ខ្លួន តាមរយៈ​សន្លឹកឆ្នោត ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស អាស្រ័យ​រដ្ឋធម្មនុញ្ញ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នា​ថ្ងៃ​ទី​២៣ កក្កដា ២០២៣ ឱ្យបាន​គ្រប់​គ្នា ជាពិសេស ធ្វើការ​គូស​គាំទ្រ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ឱ្យបាន​ត្រឹមត្រូវ​នៅលើ​សន្លឹកឆ្នោត តាម​គោលការណ៍​ណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង ៣​រសៀល នៅ​មណ្ឌល​បោះឆ្នោត​រៀងៗ​ខ្លួន​។​

​ជាមួយគ្នានេះ សូម​បងប្អូន​ពូ​មីង​តា​យាយ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សញ្ញា​ទេវតា បាច​ផ្កា ដែល​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១៨ នៃ​សន្លឹកឆ្នោត​។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ដើម្បី​ខ្លួនឯង ដើម្បី​សន្តិភាព ការអភិវឌ្ឍ និង​អនាគត​កូនចៅ​ជំនាន់​ក្រោយ​។​

​បន្ថែម​ពី​នេះ បងប្អូន​ពូ​មីង​តា​យាយ អាច​ធ្វើ​ការផ្លាស់ប្តូរ​ព្រូ​ហ្វាល់ (profile) ដ៏​ស្រស់ស្អាត​ដូច​គំរូ ខាងក្រោម តាមរយៈ​ការចូល​ទៅ​កាន់ Link ដើម្បី​អាច​ប្ដូរ Profile Facebook ៖ https://twb.nz/cpp18»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.