ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្ដេច​តេជោ ហ៊ុន សែន​៖ គណបក្ស​ប្រជាជន​កម្ពុជា ផ្សាភ្ជាប់​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ឆ្លងកាត់​រាល់​ឧបសគ្គ​តាំង​ស្ថានភាព​វិនាស​ខ្ទេចខ្ទី រហូត​ដល់​ការអភិវឌ្ឍ

​សម្ដេច​តេជោ ហ៊ុន សែន​៖ គណបក្ស​ប្រជាជន​កម្ពុជា ផ្សាភ្ជាប់​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ឆ្លងកាត់​រាល់​ឧបសគ្គ​តាំង​ស្ថានភាព​វិនាស​ខ្ទេចខ្ទី រហូត​ដល់​ការអភិវឌ្ឍ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ថា រយៈពេល​ជាង​៤៤​ឆ្នាំ​កន្លងទៅនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សាភ្ជាប់​រួម​សុខ រួមទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ឆ្លងកាត់​រាល់​ឧបសគ្គ ដឹកនាំ​ប្រទេស​ឲ្យចេញ​ផុត​ពី​ស្ថានភាព​ដែល​វិ​នា​ស​ខ្ទេចខ្ទី ឈាន​មកដល់​ដំណាក់កាល​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ប្រកប​ដោយ​មោទនភាព​។​

​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៣​នេះ ក្នុងឱកាស​អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ និង​អបអរ​ខួប​លើក​ទី​៧២​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមាជិក សមាជិកា ចូលរួម​ប្រមាណ​ជាង​៧​ម៉ឺន​នាក់ ជួបជុំ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ពណ៌​កោះ​ពេជ្រ​។​

​សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​រយៈពេល​ជាង​៤៤​ឆ្នាំ កន្លងទៅនេះ បន្ទាប់​ពី​ថ្ងៃ​ជ័យជម្នះ ៧​មករា​ជា​ប្រវត្តិសាស្ត្រ​លើ​របប​ប្រល័យ​ពូជសាសន៍ គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សារភ្ជាប់​រួម​សុខ រួមទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ឆ្លងកាត់​រាល់​ឧបសគ្គ ដឹកនាំ​ប្រទេស​ឱ្យ​ចេញផុត​ពី​ស្ថានភាព​ដែល​វិនាស​ខ្ទេចខ្ទី ឈាន​មកដល់​ដំណាក់កាល​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ប្រកបដោយ​មោទនភាព​ជា​ទីបំផុត​»​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា កម្ពុជា​បាន​ប្រែក្លាយ​ពី​វាលពិឃាត នៃ​របប​ប្រល័យ​ពូជសាសន៍ ពី​សមរភូមិ នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ និង​ពី​ទឹកដី​ដែល​រចនាសម្ព័ន្ធ​សង្គម​ត្រូវ​បំផ្លាញ​ដល់​ឫ​សគល់ ទៅ​ជា​ទឹកដី​ដ៏​ស្រស់បំព្រង​ដែល​ប្រជាជន​បាន​រស់នៅ​យ៉ាង​សម្បូរ​សប្បាយ សុខដុមរមនា​ក្នុង​សន្តិភាព ឯកភាព​ជាតិ សេរីភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍ ហើយ​កំពុង​រួម​សាមគ្គី​គ្នា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ បន្ត​យក​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​បញ្ញា​ស្មារតី​ដើម្បី​កសាង និង​ការពារ​មាតុភូមិ​របស់​ខ្លួន​។ នេះ​ជា​ការផ្លាស់ប្ដូរ​ដ៏​ធំធេង​របស់​កម្ពុជា ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំមក​ជូន​ប្រជាជន និង​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា ឬ​កម្លាំង​ណា​អាច​បដិសេធ​បានឡើយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា នៅក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេជោជា​នាយករ​ដ្ឋ​មន្ត្រី បាន​ការពារ​យ៉ាង​រឹងមាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម ដែល​បាន​ធានា​ដល់​ការរស់នៅ​ដ៏​សុខសាន្ដ​របស់​ប្រជាជន ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការពង្រឹង​ពង្រីក​ប្រជាធិបតេយ្យ​។​

​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​គោរព ការពារ និង​លើកស្ទួយ​, វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និង​វិស័យ​ផ្សេងៗ​ទៀត​កាន់តែ​មាន​ភាព​រីកចម្រើន​, កម្រិត​ជីវភាព​ប្រជាជន​ក៏​កាន់តែ​បាន​ប្រសើរ​ឡើង​ជា​លំដាប់​។ សមិទ្ធផល​ថ្មីៗ​ច្រើន​អនេក​រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញ​ទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធ​ព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់​តូចធំ មណ្ឌល​ពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្ត​អារាម​។​ល​។ ត្រូវបាន​កសាង​ពង្រីក​ទាំង​នៅ​ទីក្រុង ទាំង​នៅ​ជនបទ និង​តំបន់​ព្រំដែន​។ គ្មាន​មូលដ្ឋាន​ណា​ដែល​នៅ​ឆ្ងាយ​ដាច់ស្រយាល​មិនអាច​ទៅដល់ និង​គ្មាន​ការអភិវឌ្ឍ​នោះ​ឡើយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា ពេល​ត្រូវ​ប្រឈម​នឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ រាជរដ្ឋាភិបាល​បាន​ដឹកនាំ​ការប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ប្រកបដោយ​ជោគជ័យ ការពារ​បាន​អាយុជីវិត​ប្រជាជន រក្សា​បាន​លំនឹង​ជីវភាព និង​លំនឹង​សេដ្ឋកិច្ច និង​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​អាច​ងើប​ឡើងវិញ យ៉ាង​ឆាប់រហ័ស​ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ហើយ​កំពុង​ត្រឡប់​មក​ស្ថិត​លើ​គន្លង​នៃ​កំណើន​ជា​សក្ដានុពល​វិញ​។​

​សម្ដេច​បន្ដ​ទៀត​ថា រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ និង​អនុវត្ត​ដោយ​ប្រសិទ្ធភាព​នូវ​វិធានកា​រគោល​-​នយោបាយ​ជាច្រើន ដើម្បី​លើកស្ទួយ​ផលិតកម្ម បង្កើន​ការងារ និង​មុខរបរ​របស់​ប្រជាជន ពង្រឹង​ពង្រីក​សេវា​សាធារណៈ ពង្រឹង​យុត្តិធម៌ សមធម៌ និង​សុខដុម​នីយកម្ម​សង្គម ព្រមទាំង​លើកកម្ពស់​ការ​គាំពារ​សង្គម​សម្រាប់​ប្រជាជន​គ្រប់រូប ជា​ពិសេស​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​ស្មារតី​មិន​បោះបង់​ពលរដ្ឋ​ខ្មែ​រណា​ម្នាក់​ឡើយ​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន​, ទន្ទឹម​នឹង​ភាពរឹងមាំ​នៃ​កត្តា​ផ្ទៃក្នុង​ជាតិ កិត្យានុភាព​កម្ពុជា​កាន់​តែ​បាន​លើកកម្ពស់​នៅលើ​ផ្ទៃរាប​អន្តរជាតិ ជាពិសេស តាមរយៈ​ជោគជ័យ​នៃ​ការរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​, ការរៀបចំ​អង្គរ​សង្ក្រាន្ដ​, ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២, ការអនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​ផ្អែកលើ​ច្បាប់ និង​ស្មារតី​មនុស្សធម៌​ដ៏​ធំធេង បានធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​កាន់​តែ​លេច​ត្រដែត​ឡើង​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា ឆ្លង​តាម​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំងអស់នេះ ជា​សក្ខីភាព​ដែល​បង្ហាញ​ច្បាស់​ថា កម្ពុជា បាន​និង​កំពុង​ធ្វើដំណើ​រ​ទៅមុខ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ប្រកបដោយ​ក្ដី​សង្ឃឹម​ជឿជាក់ ឆ្ពោះទៅ​រក​អនាគត​ដ៏​ភ្លឺស្វាង​។ ព្រមជាមួយ​នោះ ក៏​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ច្បាស់​នូវ​ការចូលរួម​របស់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​, គ្រប់​ជនជាតិ និង​គ្រប់​ជំនឿ​សាសនា​, មន្ត្រីរាជការ​, កងកម្លាំង​ប្រដាប់ឤ​វុ​ធ យុវជន​-​នារី កម្មករ កសិករ ព្រះសង្ឃ បព្វជិត​នៃ​សាសនា​នានា បញ្ញវន្ដ វិនិយោគិន និង​មជ្ឈដ្ឋាន​ចម្រើន​ជឿនលឿន​ទាំងឡាយ​ក្នុង​សង្គម ដើម្បី​ឧត្តមប្រយោជន៍​នៃ​ប្រទេស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.