ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​សមាជិក​-​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា ឲ្យបាន​សកម្ម​បំផុត ដើម្បី​បង្ហាញ​ពី​កម្លាំង​នៃ​សាមគ្គីភាព

​សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​សមាជិក​-​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា ឲ្យបាន​សកម្ម​បំផុត ដើម្បី​បង្ហាញ​ពី​កម្លាំង​នៃ​សាមគ្គីភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​អំពាវនាវ​ដល់​គ្រប់​ក្រុមការងារ​គណបក្ស ចុះ​មូលដ្ឋាន​រាជធានី ខេត្ត​, គណៈកម្មាធិការ នៃ​គណបក្ស​គ្រប់​ថ្នាក់​, បេក្ខជន​, មន្ត្រី និង​សមាជិក​-​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា ឲ្យបាន​សកម្ម​បំផុត ដើម្បី​បង្ហាញ​ពី​កម្លាំង នៃ​សាមគ្គីភាព​។​

​ការអំពាវនាវ​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ និង​រំឭក​ខួប​លើក​ទី ៧២ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៣​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ អំពាវនាវ​ដល់​គ្រប់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត​, គណៈកម្មាធិការ​នៃ​គណបក្ស​គ្រប់​ថ្នាក់​, បេក្ខជន​, មន្ត្រី និង​សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​នេះ ឲ្យបាន​សកម្ម​បំផុត ដើម្បី​បង្ហាញ​ពី​កម្លាំង​នៃ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ​របស់​គណបក្ស​យើង ដោយ​ប្រកាន់ខ្ជាប់​នូវ​ភាព​ថ្លៃថ្នូរ និង​សីលធម៌​ដ៏​ល្អ​ប្រសើរ​»​។​

​ទន្ទឹមគ្នានេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​សូម​យក​ឱកាស​នេះ គូសបញ្ជាក់​នូវ​ជំហរ​ឥត​ងាករេ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស ដោយ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និង​ក្រមសីលធម៌​សម្រាប់​ការបោះឆ្នោត​។​

​ជាមួយគ្នានេះ សម្ដេច​តេជោ ហ៊ុន សែន សង្ឃឹមថា គណបក្ស​ទាំងឡាយ​ដែល​ចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត ក៏ដូចជា​អង្គការ​នានា​នៃ​សង្គម​ស៊ីវិល​, អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ និង​មជ្ឈដ្ឋាន ផ្សេងៗ​ទៀត ដែល​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត ទាំង​ក្នុង​ដំណាក់កាល​យុទ្ធនាការ​ឃោសនា ពេល​បោះឆ្នោត ពេល​រាប់​សន្លឹកឆ្នោត និង​ក្រោយពេល​បោះឆ្នោត ពិតជា​នឹង​គោរព យ៉ាង​ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ដើម្បី​ធានា​នូវ​បរិយាកាស​នយោបាយ​ដ៏​ល្អ​បំផុត ធ្វើឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅដោយ​ជោគជ័យ​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.