ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ភ្នាល់​បាល់​និង​កត់​កន្ទុយលេខ​រីក​ដូច​ផ្សិត​សមត្ថកិច្ច​មើលរំលង​

ភ្នាល់​បាល់​និង​កត់​កន្ទុយលេខ​រីក​ដូច​ផ្សិត​សមត្ថកិច្ច​មើលរំលង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ សមត្ថកិច្ច​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ក្រុង​បាន​លុង​ហាក់​ពុំ​ទាន់​អនុវត្ត ចំពោះ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព លើ​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​កាន់កាប់​នោះឡើយ ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ស្រដៀង​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ខណៈ​ដែល​ឃើញ​ល្បែងភ្នាល់​បាល់ និង​កត់​កន្ទុយលេខ ខុសច្បាប់​ដែល​មាន​ទីតាំង​ទី​១​នៅ​ហាង​កាហ្វេ​អ្នក​លឿង​ខាងកើត​ផ្សារ ស្ថិតនៅ​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង  ទី​២ ទល់មុខ​សណ្ឋាគារ​រតនៈ​ស៊ី​ធី ផ្ទះ​លេខ​៨ ស្ថិតនៅក្នុង​ភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ទី​៣​នៅ​ទល់មុខ​សាខា​ពន្ធដា​ខេត្ត ។ ល្បែងភ្នាល់​បាល់ និង​កត់​កន្ទុយលេខ​ទាំងនោះ​សង្ស័យ​មាន​អ្នកធំ​ជា​ខ្នងបង្អែក​មើល​ទៅ​បាន​ជា​កត់​និង​ភ្នាល់​បាន​ដោយ​រលូន​ដូច្នេះ ។​

​សាក្សី​ដែល​ធ្លាប់​ញៀន​ល្បែង​បានបញ្ជាក់​ថា ក្នុងនោះ​មាន​ការ​ភ្នាល់​បាល់ និង​កត់​កន្ទុយលេខ​មាន​ទីតាំង​ធំៗ​ដែល​នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​នេះ​។ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​មិន​អាច​ទំនាក់ទំនង​ម្ចាស់​ទីតាំង​នេះ​បានទេ​។ លោក​ហួត បុរី អធិការ​ក្រុង​បាន​លុង​បានបញ្ជាក់​ថា លោក​មិន​ទាន់​ឲ្យកម្លាំង​របស់​លោក​ស៊ើប​គ្រប់​ជ្រុងជ្រោយ​ទេ ព្រោះ​លោក​ទើបតែ​មក​កាន់​តំណែង​ថ្មី​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា​ទី​តាំងភ្នាល់​បាល់​និង​កត់​កន្ទុយលេខ​នេះ​បាន​បើក​ជា​យូរ​ឆ្នាំ​មកហើយ ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​ទេ​មានតែ​ចុះមក​ដើម្បី​ប្រយោជន៍​តែប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​បន្តទៀតថា ល្បែងស៊ីសង​នៅ​ទីនេះ​អាច​ជា​ការ​លាក់បាំង​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​ក្រុង​បាន​លុង​ដើម្បី​លាភសក្ការៈ ហើយ​មិន​ឲ្យ​ថ្នាក់​លើដឹង ដូចជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដែល​កំពុង​មាន​វិធានការ​លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​៕
​សន ចាន់​ឌី​

2015_05_27b (3) 2015_05_27b (2) 2015_05_27b (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.