ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស និង​សុំ​ការគាំទ្រ​ពី​ជនរួមជាតិ​នូវ «​កម្មវិធី​នយោបាយ​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០២៣-២០២៨» ដើម្បី​ធានា​ការការពារ​សន្តិភាព និង​និរន្តរ​ជាតិ​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ និង​ការលើកស្ទួយ​ជីវភាព​ប្រជាជន

គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស និង​សុំ​ការគាំទ្រ​ពី​ជនរួមជាតិ​នូវ «​កម្មវិធី​នយោបាយ​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០២៣-២០២៨» ដើម្បី​ធានា​ការការពារ​សន្តិភាព និង​និរន្តរ​ជាតិ​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ និង​ការលើកស្ទួយ​ជីវភាព​ប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស និង​សុំ​ការគាំទ្រ​ពី​ជនរួមជាតិ​នូវ «​កម្មវិធី​នយោបាយ​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០២៣-២០២៨» ដើម្បី​ធានា​ការការពារ​សន្តិភាព និង​និរន្តរ​ជាតិ​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ និង​ការលើកស្ទួយ​ជីវភាព​ប្រជាជន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឈាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​នេះ​ជា​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ និង​រំឭក​ខួប​លើក​ទី​៧២ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៣​។​

​បើ​តាម​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន លើ​មូលដ្ឋាន​កម្មវិធី​នយោបាយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​ជា​យុទ្ធសាស្ត្រ​ដូចខាងក្រោម​៖

១៖ ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ តាម​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស បែប​សភានិយម​ឱ្យ​ស្ថិតស្ថេរ​ជា​និរន្តរ៍ ព្រមទាំង​ពង្រឹង និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស ឱ្យ​ចាក់គ្រឹះ​រឹងមាំ​ក្នុង​សង្គម​ជាតិ ដោយ​ដើរ​ទន្ទឹម​នឹង​ការពង្រឹង​នីតិរដ្ឋ រួមជាមួយ​នឹង​ការលើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​។​
២៖ ពង្រឹង​ឯកភាព​ជាតិ និង​ប្ដេជ្ញា​ទប់ស្កាត់ និង​កម្ចាត់​គ្រប់​ទម្រង់​នៃ​នយោបាយ និង​សកម្មភាព​ជ្រុលនិយម បង្កឡើង​ដោយ​បុគ្គល ឬ​ក្រុម​បុគ្គល ឬ​អង្គការ​ចាត់តាំង​នយោបាយ​ណាមួយ ឬ​មជ្ឈដ្ឋាន​អមិត្ត​ណាមួយ​ដែល​ព្យាយាម​ញុះញង់​បង្ក​ការបែកបាក់​ជាតិ បង្កើត​ភាពវឹកវរ​សង្គម បំផ្លាញ​សុខសន្តិភាព បង្ក​អស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​តាម​បែប​ឧទ្ទាម ដែល​ផ្ទុយ​ទាំងស្រុង​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
៣៖ បន្ត​ជ្រោង​ទង់​មហា​សាមគ្គី​ជាតិ​នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សំដៅ​បង្រួបបង្រួម​ប្រមូល​កម្លាំង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ដោយ​ឥត​ប្រកាន់​ពូជសាសន៍​, ពណ៌​សម្បុរ​, វ័យ​, ភេទ​, ភាសា​, ជំនឿ​សាសនា​, និន្នាការ​នយោបាយ​, អតីតកាល​, ដើម​កំណើត​ជាតិ​, ឋានៈ​សង្គម​, ធនធាន ឬ​ស្ថានភាព​ឯទៀត ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​រាល់​សមិទ្ធផល​សង្គម​ជាតិ ព្រមទាំង​រួម​សាមគ្គី​គ្នា​បន្ត​កសាង និង​ការពារ​មាតុភូមិ​ឆ្ពោះទៅរក​អនាគត​ដ៏​រុងរឿង​។​
៤៖ បន្ត​អនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​ដោយ​ផ្អែក​លើ​ច្បាប់ ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ប្រឆាំង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​គ្រប់​រូបភាព កសាង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ រវាង​ព្រះរាជាណាចក្រ​-​កម្ពុជា​ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​សកលលោក និង​អង្គការ​អន្តរជាតិ​នានា ហើយ​ចូលរួម​យ៉ាង​សកម្ម​ចំពោះ បុព្វហេតុ​សន្តិភាព ស្ថិរភាព សន្តិសុខ សហប្រតិបត្តិការ និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.