ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

លោក ខូយ រីដា៖ «ក្នុងនាមជាសមាជិកបក្ស នៃនគរទេវតា យើងបាននឹងកំពុងត្រៀមខ្លួន ដើម្បីយកជ័យជម្នះក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ»

លោក ខូយ រីដា៖ «ក្នុងនាមជាសមាជិកបក្ស នៃនគរទេវតា យើងបាននឹងកំពុងត្រៀមខ្លួន ដើម្បីយកជ័យជម្នះក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ លោក​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ពោធិ៍សាត់ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា ក្នុងនាមជាសមាជិកបក្ស នៃនគរទេវតា យើងបាននឹងកំពុងត្រៀមខ្លួន ដើម្បីយកជ័យជម្នះក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត បន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈនៃការបោះឆ្នោតគាំទ្រ និងទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

លោក ខូយ រីដា បានលើកឡើងបែបនេះ នៅបរិវេណវត្តក្តីឧត្តម ហៅវត្តក្តីឃ្វិត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា គ្រូបង្រៀន សិស្សថ្នាក់ទី១២ និងនិវត្តន៍ជន ជិត៥០០នាក់ ដោយបានការចូលរួមពី លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង, កញ្ញា ចំរើន សុភក្ត្រ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ក្រុមការងារចុះជួយឃុំ អាជ្ញាធរមូលដ្ឋាន សិល្បៈករ សិល្បៈការិនី និងពិធីករ ពិធីការិនីមួយចំនួនទៀត។

លោក ខូយ រីដា បាននាំមកនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខនឹករលឹកដ៏ជ្រាលជ្រៅ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់, លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ ស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌល់ពោធិ៍សាត់ ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលដ្ឋក្នុងឃុំស្រែស្តុកនេះផ្ទាល់តែម្តង។

លោកបានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ដែលគាំទ្រគោលនយោបាយយ៉ាងលើសលប់ ឈានមុខគេជាលំដាប់។ លោកបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋយើង ដោយធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន។

លោកបានលើកឡើងថា អ្វីដែលគណបក្សប្រជាជនកម្ពុជាអាចធានាបាន គឺសន្តិភាព និងលំនឹងស្ថិរភាព ទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្តទាំងពេលបច្ចុប្បន្ន ក៏ដូចផែនការចក្ខុវិស័យសម្រាប់ទៅថ្ងៃអនាគត។ និយាយរួមគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ រួមជាមួយបទពិសោធន៍ មានការគាំទ្រពេញទំហឹងពីមហាជន ប្រជាជនគ្រប់ស្រទាប់វណ្ណ មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំនិងរបៀបរបបធ្វើការច្បាស់លាស់។

ក្នុងនាមអភិបាលនៃគណអភិបាលខេត្ត និងក្នុងនាមជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ និងបានចែកជូនវត្ថុកំដរដៃ ដល់ជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា និងនិវត្តន៍ជន ជិត៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី១កេស ត្រីខ១យួរ និងថវិកា១ម៉ឺនរៀល ព្រមទាំងគ្រូបង្រៀន និងសិស្សថ្នាក់ទី១២ ជាង២០០នាក់ ក្នុងម្នាក់ៗទទួលបាន មី១កេស និងត្រីខ១យួរផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.