ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

(គជប) ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការលក់ ឬជួលម៉ោងផ្សាយរបស់ស្ថានីយទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ ឱ្យគណបក្ស នយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

(គជប) ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការលក់ ឬជួលម៉ោងផ្សាយរបស់ស្ថានីយទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ ឱ្យគណបក្ស នយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(គជប) ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការលក់ ឬជួលម៉ោងផ្សាយរបស់ស្ថានីយទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ ឱ្យគណបក្ស នយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យ បានជ្រាបថា ស្ថានីយទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ FM 106 បានផ្ញើលិខិតមក គ.ជ.ប ដើម្បីជូន ដំណឹងអំពីការលក់ ឬជួលម៉ោងផ្សាយសម្រាប់គណបក្សនយោបាយទាំងអស់ ដែលមានបំណង ចង់ទិញ ឬជួលម៉ោងផ្សាយ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ស្ថានីយទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ បានកំណត់ចំនួនម៉ោង និងតម្លៃលក់ ឬជួលម៉ោងផ្សាយ

សម្រាប់គណបក្សនយោបាយ ដូចខាងក្រោម៖

ម៉ោងសម្រាប់លក់ ឬជួលឱ្យគណបក្សនយោបាយទាំងអស់ក្នុង ១ ថ្ងៃចំនួន ២ ម៉ោង

ម៉ោងសម្រាប់លក់ ឬជួលឱ្យគណបក្សនយោបាយទាំងអស់ក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោតរយៈពេល ២១ ថ្ងៃ មានចំនួន ៤២ ម៉ោង

តម្លៃលក់ ឬជួលម៉ោងផ្សាយ៖ ម៉ោងធម្មតាតម្លៃ ១៥០ ដុល្លារក្នុង ១ នាទី និងម៉ោង មាសតម្លៃ ២១០ ដុល្លារក្នុង ១ នាទី។ តម្លៃនេះមិនទាន់គិតបញ្ចូលថ្លៃផលិតវីដេអូនៅ ឡើយទេ។ រាល់តម្លៃសេវាកម្មទាំងអស់តម្រូវឱ្យបូកបញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០ ភាគរយ (VAT10%)។

គួរជម្រាបជូនថា ពាក់ព័ន្ធនឹងការលក់ ឬជួលម៉ោងផ្សាយរបស់បណ្តាស្ថានីយវិទ្យុ និងទូរទស្សន៍ ឱ្យគណបក្សនយោបាយនេះ គ.ជ.ប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣. បានចេញការណ៍ សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យរកនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនភ្លងអំឡុងពេលឃោសនា បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ គ.ជ.ប បានជួបប្រជុំផ្សព្វផ្សាយជាមួយតំណាងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.