ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

មន្ត្រីសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តកែប​ ៨០រូប ទទួលប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

មន្ត្រីសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តកែប​ ៨០រូប ទទួលប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្តកែប៖មន្ត្រីសុខាភិបាល​ នៃរដ្ឋបាលខេត្តកែប​ ចំនួន៨០រូប បានទទួលប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នាពេលកន្លងមក ដែលត្រូវទទួលប័ណ្ណសរសើរ មានមន្ត្រីសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ​ នៃមន្ទីរពេទ្យខេត្ត​ និងមណ្ឌលសុខភាព ។

នេះបើយោងតាមរបាយការណ៍របស់​ លោក ម៉ែន សុធីរ ប្រធានមន្ទីសុខាភិបាល​ នៃរដ្ឋបាលខេត្តកែប ក្នុងពិធីផ្តល់ប័ណ្ណសរសើរដល់មន្រ្តីនៃមន្ទីរសុខាភិបាល ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានសំដែងនូវការកោតសសើរចំពោះមន្ត្រីសុខាភិបាលខេត្តកែប ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីចូលរួមចំណែក ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ១៩កន្លងទៅ បើទោះបីជាមានការឆ្លងជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏មន្ត្រីសុខាភិបាលនៅតែបន្តការងាររហូតប្រកបដោយជោគជ័យ ហើយទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ប័ណ្ណសរសើរជូនដល់មន្ត្រីសុខាភិបាលខេត្តកែប ដោយទទួលបានគ្រប់ៗគ្នា។

ឯកឧត្តមបណ្ឌិតបន្តថា ផ្តើមចេញពីភាពឈ្លាតវៃពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាទទួលបានលទ្ធផលល្អប្រសើរជាងប្រទេសនានាលើពិភពលោក ជាពិសេសការរក្សាបានកំណើនសេដ្ឋកិច្ច លំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកក្នុងតំបន់និងអន្តរជាតិ តាមរយៈការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ត្រូវខិតខំពង្រឹងអនុវត្តតួនាទីភារកិច្ច និងក្រមសីលធម៌ រួមគ្នាចុះបង្រាបការលក់ឱសថក្លែងក្លាយអោយបានល្អប្រសើរ តាមមន្ទីរពេទ្យរដ្ឋត្រូវពង្រឹងសេវាសុខាភិបាល ហើយត្រូវតម្លើងCPA1 ទៅCPA2 និងសូមអោយមន្ទីរសុខាភិបាលបំពាក់សម្ភារៈអោយបានគ្រប់គ្រាន់ ដើម្បីធានាការផ្តល់សេវាដល់បងប្អូនអ្នកជំងឺដែលមកសម្រាកព្យាបាល៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.