ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ ប្រធានក្រុមកសាងកម្លាំងផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្ដាល រួមនិងឯកឧត្តមវ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ ប្រធានក្រុមកសាងកម្លាំងផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្ដាល រួមនិងឯកឧត្តមវ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ ប្រធានក្រុមកសាងកម្លាំងផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្ដាល រួមនិងឯកឧត្តមវ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយជាមួយសហគ្រិន កម្មករ និយោជិត ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ចំនួនជាង៥០០នាក់ ។
លោក យ៉ង់ យ៉ារិទ្ធិ អនុប្រធានប្រចាំផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានឡើងអានរបាយការណ៍ ពីសកម្មភាព ប្រវត្តិ និងការកសាងកម្លាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមាន ផ្នែកសេវាកម្មកម្សាន្ត ផ្នែកដឹកជញ្ជូន ផ្នែកអាជីវករ និងផ្នែកដទៃទៀតក្នុងខេត្តកំពង់ស្ពឺ ដែលមានទឹកចិត្តគោរពស្រលាញ់ ដោយស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម វ៉ីសំណាង ក្នុងនាមគណបក្សប្រជាជនខេត្តកំពង់ស្ពឺ បានសំដែងការកោតសរសើរ នូវសកម្មភាពរៀបចំ ការកសាងកម្លាំងក្រៅប្រព័ន្ធរបស់ បងប្អូនជា ម្ចាស់សហគ្រិន កម្មករ និយោជិត ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាឱកាសនេះ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងអំណរគុណចំពោះបងប្អូន ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជន តែងតែបើកទូលាយជូនបងប្អូនទាំងអស់ មិនថាក្នុង ឬក្រៅប្រពន្ធ័ និងជាពិសេសគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ គិតគូដល់បងប្អូនជាពិសេសផ្នែកក្រៅប្រពន្ធ័ តែម្ដង ហើយក្នុងនោះឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនយើងទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នានាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ។

អរគុណសន្តិភាព

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.