ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ

 

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅខេត្តបន្ទាយមានជ័យ។

ក្រោយស្តាប់របាយការណ៍ការងារ និងផែនការរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ និងការចូលរួមមតិពីគណបក្សស្រុកក្រុងទាំង៩ រួចមក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំកំពូលរបស់បក្ស។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ​ ដឹងគុណ កោតសសើរសមាជិក និងក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ នៃខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានបន្តខិតខំរួមសាមគ្គី​ ការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយភាពជឿជាក់គាំទ្រតាមគោលមាគ៌ាគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តបានជោគជ័យនិងត្រឹមត្រូវនូវផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសំណូមពរប្រកបជំនឿជឿជាក់លើសមាជិក សមាជិកា នៃក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តបន្ទាយមានជ័យទាំងអស់ សូមបន្តសាងអំពើល្អបន្ថែមទៀត និងអនុវត្តនូវស្មារតីនៃកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីសម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ និងអំពាវនាវឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕

 
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.