ជនជាតិឥណ្ឌូនេស៊ីម្នាក់រងគ្រោះធ្លាក់ពីលើអគារកាស៊ីណូប៉ុន្តែមិនទាន់ដឹងមូលហេតុ
ខេត្តបន្ទាយមានជ័យ:ក្រុងប៉ោយប៉ែត
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវបានក្រុមហ៊ុនកាស៊ីណូមួយនៅក្រុងប៉ោយប៉ែតដឹកតាមរថយន្តបញ្ជូនទៅកាន់គ្លិនីគឯកជននឹងមន្ទីរពេទ្យរដ្ឋក្រោយរងរបួសធ្ងន់ ប្រភពបានឲ្យដឹងថាជនរងគ្រោះធ្លាក់ពីលើអគារកាស៊ីណូប៉ុន្តែមិនទាន់ដឹងមូលហេតុ។ករណីខាងលើបានកើតឡើងកាលពីម៉ោងប្រហែល១០យប់ថ្ងៃទី២៧មិថុនា២០២៣លើទឹកដីកាស៊ីណូហ្គោលដឹនក្នុងភូមិក្បាលស្ពាន០១សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រភពបន្តថាជនរងគ្រោះមានអាយុ២៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី រងរបួសក្បាលនឹងដៃខាងស្តាំធ្ងន់ធ្ងរ ប្រភពបន្តថាដំបូងខាងក្រុមហ៊ុនកាស៊ីណូបានដឹកជនរងគ្រោះទៅកាន់គ្លីនិគឈ្នួលក្នុងភូមិកើតហេតុនៅម៉ោងជាង១០លុះក្រុមគ្រូពេទ្យនៅទីនោះឃើញសភាពជនរងគ្រោះធ្ងន់ធ្ងរមិនហ៊ានទទួលមើលក៍ណែនាំឲ្យដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ប្រភពពីមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតប្រាប់ថាជនរងគ្រោះនឹងត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីនៅរសៀលថ្ងៃទី២៨នេះព្រោះសភាពធ្ងន់ធ្ងរ។សាកសួរករណីខាងលើលោកសុខកុសល់ដែលប្រភពថាជាប្រធានផ្នែករដ្ឋបាលនៃក្រុមហ៊ុនកាស៊ីណូខាងលើបានធ្វើកាបដិសេធន៍សុំមិនធ្វើកាបកស្រាយបន្ទាប់មកក៍ផ្តាច់ទូរស័ព្ទតែម្តង។ជំវិញករណីនេះលោកវរៈសេនីយ៍ឯកសៅសារឿនអធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់តាមបណ្តាញសង្គមវ៉សអាប់ថាលោកមិនទាន់ដឹងពីមូលហេតុពិតប្រាកនេះដែរដឹងត្រឹមថាធ្លាក់ពីលើអគារហើយកំពុងឲ្យកម្លាំងជំនាញចុះជួបជនរងគ្រោះដើម្បីសួរនាំរកមូលហេតុ៕

ជនជាតិឥណ្ឌូនេស៊ីម្នាក់រងគ្រោះធ្លាក់ពីលើអគារកាស៊ីណូប៉ុន្តែមិនទាន់ដឹងមូលហេតុ
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


