ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រំលឹក​ឆ្នាំ ២០២០ យាន​ដ្រូន​មួយ​​ធ្លាក់​ដោយ​អាថ៌កំបាំង​ក្បែរ​ផ្ទះ​ពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង កាល​ពី​ឆ្នាំ ២០២០ ​យាន​ដ្រូន​មួយ​ត្រូវ​បានប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ធ្លាក់​ដោយ​អាថ៌កំបាំង​ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ

រំលឹក​ឆ្នាំ ២០២០ យាន​ដ្រូន​មួយ​​ធ្លាក់​ដោយ​អាថ៌កំបាំង​ក្បែរ​ផ្ទះ​ពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង កាល​ពី​ឆ្នាំ ២០២០ ​យាន​ដ្រូន​មួយ​ត្រូវ​បានប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ធ្លាក់​ដោយ​អាថ៌កំបាំង​ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាល​ពី​ឆ្នាំ ២០២០ ​យាន​ដ្រូន​មួយ​ត្រូវ​បានប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ធ្លាក់​ដោយ​អាថ៌កំបាំង​ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ។
យាន​ដ្រូន​នេះ​មាន​ទំហំ​ធំ​ប្រវែង​បណ្តោយ ៥ ម៉ែត្រ ទទឹង​ស្លាប​ប្រវែង ៤,៨៥ ម៉ែត្រ សរុប​ទំហំ​ជិត ១០ ម៉ែត្រ។ នៅ​លើ​យាន​​ មាន​បញ្ជាក់​លេខ​សម្គាល់ ១៧០១០០២។

យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​កាយ ឃុំ​កោះ​ស្តេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង ប្រទះឃើញ​កាលពី​វេលា​ម៉ោង ​៦ ​ល្ងាច ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០ នៅ​លើ​វាលស្មៅ​ក្បែរ​ផ្ទះ​។

ក្រោយ​មាន​ការ​ប្រទះឃើញយន្តហោះ​ដ្រូនខ្នាតធំ ១ គ្រឿង ធ្លាក់​នៅវាលព្រៃ​មួយ​កន្លែង​ក្បែរផ្ទះ​សម្បែង​ពលរដ្ឋ ក្នុង​ភូមិ​ពាមកាយ ឃុំកោះស្តេច ស្រុក​គិរីសាគរ ក្រុមការងារ​ជំនាញ​នៅតែ​មិនទាន់​អាច​កំណត់អត្តសញ្ញាណ​បាន​នៅ​ឡើយ​ទេ។

ដើម្បី​បង្ការ​សុវត្ថិភាព​ផង​នោះ​អាជ្ញាធរ បាន​ស្នើ​សុំទៅ​មន្ត្រី​អង្គភាព​ស៊ីម៉ាកមក​ជួយ​ពិនិត្យស្វែង​រកសារធាតុជាតិផ្ទុះដ្រូននេះ​ក្រែង​ផ្ទុក​​ដោយ​គ្រឿងផ្ទុះ​ណាមួយដើម្បី​ការពារ​សុវត្ថិភាព។ ក្រុមស៊ីម៉ាកបាន​ចុះ​ទៅ​ពិនិត្យ​មើលដ្រូន​នោះ​​ពិនិត្យ​ឃើញ​ថាគ្មានជាតិផ្ទុះ​នៅក្នុងដ្រូន​នោះទេ។

នៅលើគណនីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ​ក្រុមការងារ​នៃ​អគ្គបញ្ជាការ​ក្រសួង​ការពារ​ជាតិ​បាន​​កាត់​ដ្រូន​នោះ​ជា​បំណែកៗដឹកយក​ទៅទីបញ្ជាការ​កងទ័ព​នៅឯភ្នំពេញ ដើម្បី​ពិនិត្យ​និងវិភាគបន្តទៀត។

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) នៅលើ​ហ្វេសប៊ុកផេកនៅថ្ងៃ​សៅរ៍ទី ១៨ ខែមករា ឆ្នាំ២០២០ បាន​ឲ្យ​ដឹង​ថា ដ្រូន​ដែល​ធ្លាក់​នៅ​ខេត្ត​កោះកុង​ជា​ប្រភេទ​ដ្រូន​ខ្នាត​ធំ ដែល​ចុះចត​ប្រើ​ឆត្រ​​យោង។

យ៉ាងណាមិញ​មក​ដល់​ពេលនេះ​ មន្រ្តី​ពាក់ព័ន្ធ​មិន​ទាន់​បញ្ជាក់​ចំពោះ​ដ្រូន​ដែល​ធ្លាក់​ជា​របស់​អ្នកណា មក​ពី​ណា និង​ដើម្បី​អ្វី​នោះ ដោយសារ​ប៉ះពាល់​ដល់​សន្តិសុខជាតិ។

បើ​តាម​ការ​សន្និដ្ឋាន​ដ្រូន​ដែល​ធ្លាក់​នេះទំនង​ជា​ដ្រូន​ស៊ើបការណ៍។ តាម​ប្រភពអះអាង​ថា ដ្រូននេះ​​ប្រភេទ​ IAI Searcher មាន​តម្លៃ​ប្រមាណ​ជា ៦ លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង អាច​ហោះ​និង​ថតរូប​ក្នុង​ចម្ងាយ ៣០០ គម និង​កម្ពស់​ហោះ ៦,១០០ មែត្រ។

ដោយឡែកកាលពីឆ្នាំ ២០១៨ ក៏​មាន​បំណែកដែក​ដ៏​ធំមួយដែល​គេ​សង្ស័យ​ថា​ជាយានដ្រូន​ បាន​ធ្លាក់​មកលើដីនៅ​ជិត​តំបន់​ប្រាសាទ​​ព្រះវិហារ បន្ទាប់​ពីគេ​បាន​​​ឮ​​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង​នៅលើ​អាកាស​។ ហេតុការណ៍​​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណជាង ៦ ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៨ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ដល់​ទាហាន និងប្រជាពលរដ្ឋនៅតំបន់នោះ។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបាន​បញ្ជាក់ថា បំណែកដែលធ្លាក់​នោះអាចជាបំណែកដ្រូន ឬយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក។ យ៉ាងណាលោក​នៅមិនទាន់​សន្និដ្ឋានថាជាករណីអ្វីនៅឡើយទេ ខណៈ​ក្រុម​ជំនាញ​បន្ត​​ស្រាវជ្រាវ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.