ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សំណង់ព្រះវិហារទី៧៨ក្នុងខេត្តកំពតដែលបានកាត់ឫសសីមាដោយឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ព្រះវិហារវត្តមុនីឧត្តម

សំណង់ព្រះវិហារទី៧៨ក្នុងខេត្តកំពតដែលបានកាត់ឫសសីមាដោយឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ព្រះវិហារវត្តមុនីឧត្តម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សំណង់ព្រះវិហារទី៧៨ក្នុងខេត្តកំពតដែលបានកាត់ឫសសីមាដោយឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា
ព្រះវិហារវត្តមុនីឧត្តម ក្នុងទឹកដីស្ថិតនៅភូមិ ក្រាំងលាវ ឃុំ មានរិទ្ធិ ស្រុក ដងទង់ ខេត្តកំពត ត្រូវបានប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសមិទ្ធិផលនានា សម្ភោធដាក់អោយប្រើប្រាស់តាមពុទ្ធានុញ្ញាតិនាព្រឹកថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ បឋមសាឍ ឆ្នាំ ថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា អមដំណើរដោយ ឯកឧត្ដម ញ៉ូវ សាអែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ដួង សាវណ្ណ អនុប្រធានប្រចាំការគណ:កម្មាធិការគណបក្សខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក-លោកស្រី ក្នុងក្រុមការងាររដ្ឋាភិបាល សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត គណ:កម្មការអាចារ្យវត្ត លោកយាយ លោកតា លោក លោកស្រី មន្រ្តីរាជការ យាយជី តាជី ប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ ។
លោក គឹម បូណា អភិបាលស្រុកដងទង់បាន អានរបាយការណ៏ស្វាគមន៏ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែគិតគូរយកចិត្តទុក្ខដាក់ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជារាស្រ្តទូទៅក៏ដូចជាប្រជាពលរដ្នក្នុងស្រុកជុំគិរី បានទទូលនូវសមិទ្ធិផលធំៗជាច្រើន ពីសម្តេច ផ្តល់ជូនតាមរយៈឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និង លោកជំទាវ ធ្វើអោយហេដ្ឋារចនាសម្ព័នគ្រប់ផ្នែក គ្រប់វិស័យនៃស្រុក វិស័យព្រះពុទ្ធសាសនា ក៏បាន និងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយឡែកវត្តដែលយើងទាំងអស់កំពុងប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមានាពេលនេះ គឺវត្តមុនីឧត្តម ចាប់ផ្តើមកសាង ឡើងនៅ ថ្ងៃសុក្រ ៩កើត ខែទុតិយាសាឍ ឆ្នាំរោង ចត្វា ព.ស.២៥៥៦ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ ដោយផ្តើមកសាងដំបូងដោយព្រះតេជគុណ សតិសំវរោ ក្រូច សាវី ព្រមទាំងលោក អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងអាជ្ញាធរដែនដី ហេតុដូច្នេះហើយទើបព្រះតេជគុណ កួច សារី និមន្តមកពីវត្តព្រះធាតុរស្មី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទនៅទីនេះ ដើម្បីកសាងទីនេះឱ្យទៅជាវត្ដតែម្តង ព្រោះនៅកន្លែងនេះមានសាលាឆទានមួយខ្នងតូចដែលបាន កសាងដោយអាជ្ញាធរ និងប្រជាពលរដ្ឋទាំងបីភូមិពីមុនរួចមកហើយ។ ដីទីអារាមវត្តមុនីឧត្តម នេះ ត្រូវបានបរិច្ចាគពីសហគមន៍ រស្មីឧត្ដម ដែលមានទំហំដី ២ហិកតា និង ៣អា។ ក្រោយពីកសាងចេញរូបរាងមានលក្ខណៈជាវត្តរួចរាល់ហើយ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ ដោយបានសម្រេចដាក់ឈ្មោះវត្តនេះថាមុនីឧត្តម ដោយសារវត្តនេះបានកសាងឡើងក្នុងឆ្នាំនៃការឡើងគ្រងរាជសម្បត្តិរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កសាងរួចរាល់ជាស្ថាពរនៅថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណាយទឹកប្រាក់សរុបចំនួន១៩៨,៩៩៩ ស្មើនឹង ៧៩៥,៩៩៦,០០០រៀល ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចពញាចក្រ ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង អស់ដែលមានវត្តមាននៅទីនេះ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំង ប្រជាពលរដ្ឋ ក្នុងខេត្តកំពតទាំងមូល នាឱកាសដ៏វិសេសវិសាលនេះ និងបានថ្លែងនូវការកោតសរសើរចំពោះការខិតខំយកចិត្តទុកដាក់កសាងនូវសមិទ្ធផល និងអំពើល្អរបស់មន្ត្រីថ្នាក់មូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ពិសេស ចូលរួមកសាងនូវសមិទ្ធផល នានានៅក្នុងមូលដ្ឋានធ្វើអោយមានការរីកចម្រើនឆ្លើយតបនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។
មានប្រសាសន៏ ជាមួយប្រជាពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកទឹកចិត្តឲ្យបងប្អូនប្រជា ពុទ្ធបរិស័ទទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ និងដឹកនាំប្រទេសប្រកបដោយភាពរីកចំរើនលើគ្រប់វិស័យ ប្រទេសជាតិទទួលបានសុខសន្តិភាព សុវត្ថិភាព និង ការអភិវឌ្ឍន៍តាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល មានសម្តេចតេជោ សែន មានសន្តិភាព និងមានការអភិវឌ្ឍ ។
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ។ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.