ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

🚔​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​

🚔​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

🌼​ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​ ឧត្ដមសេនីយ៍​ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​ វរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១៩​ ឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១១:០០​ នាទី​ នៅ​ចំណុច​ភូមិ​ពពាលខែ​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការ​ជាមួយ​កម្លាំង​ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​ទូរស័ព្ទ​ដៃ​ មិន​បាន​សម្រេច​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០១​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ឈ្មោះ​ ភ័ក្រ​ សុខនី​ ហៅ​ ទ្រូ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ពពាលខែ​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។

👉​ កាល​ពី​ថ្ងៃទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ប្រហែល​ ១៥:១៥​ នាទី​ នៅ​ចំណុចលេី​ផ្លូវ​បេតុង​ ស្ថិតនៅ​ក្នុង​ភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលើ​រួម​ជាមួុ​បក្សពួក​ម្នាក់​ទៀត​ មិន​ស្គាល់​ឈ្មោះ​ (​ រត់គេចខ្លួន​ )​ បាន​ជិះ​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ មិន​ស្គាល់​ស៊េរី​ឆ្នាំ​ និង​ ស្លាកលេខ​ ទៅ​ធ្វេី​សកម្មភាព​ឆក់​យក​កាបូប​របស់​ជនរងគ្រោះ​ ឈ្មោះ​ ពូន​ គឹម​ហៀក​ ភេទស្រី​ អាយុ​ ២៥​ ឆ្នាំ​ មាន​មានទីលំនៅ​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ក្នុង​ពេល​ដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ទៅ​ធ្វេីការ​ តែ​មិន​បាន​សម្រេច​ ភ្លាម​នោះ​ជនរងគ្រោះ​ក៏បាន​ដួល​ម៉ូតូ​ ជនសង្ស័យ​ទាំង​០២​ នាក់​ក៏បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ រហូត​មក​ដល់​ថ្ងៃខែ​ ខាងលេី​ ទេីប​កម្លាំង​យេីង​ធ្វេីការ​នាំខ្លួន​ជនសង្ស័យបាន​​ម្នាក់​ ។

👉​ ចំពោះ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន​កម្លាំង​យេីង​កំពុង​ធ្វេីការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​យក​មក​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេី​ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.