ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បណ្តុះបណ្តាលបង្កើនសមត្ថភាពពីបញ្ហាគ្រឿងញៀនដល់សមាជិកសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បណ្តុះបណ្តាលបង្កើនសមត្ថភាពពីបញ្ហាគ្រឿងញៀនដល់សមាជិកសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយសមាគមកាយរិទ្ធនារីកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំបណ្តុះបណ្តាលបង្កើនសមត្ថភាពពីបញ្ហា គ្រឿងញៀន ដល់សមាជិកសកម្ម «ក្រុមវឌ្ឍនៈនារី» ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងសហគមន៍។

ថ្លែងក្នុងនាម លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមនារីកម្ពុជា ក្នុងឱកាសនោះ លោកស្រី ធៀង កតិកា ប្រធានក្រុមប្រឹក្សានៃសមាគមកិច្ចកាយរិទ្ធនារីកម្ពុជាសាខាខេត្តសៀមរាប បានមានមតិស្វាគមន៍ និងការចូលរួមសកម្មភាពជួយសង្គម តាមគោលការណ៍សមាគម បម្រើដោយស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការបណ្តុះបណ្តាលនេះ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្ថែមថា បញ្ហាគ្រឿងញៀនជាបញ្ហារួមហើយមានតែការចូលរួមជួយធ្វើសកម្មភាពព្រមៗគ្នា តាមវិស័យរបស់យើងទាំងអស់គ្នាទេ ទើបអាចប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាឃាតករលាក់មុខនេះបាន ហើយសកម្មភាពចូលរួមរបស់សមាគមកាយរិទ្ធនារីកម្ពុជាកន្លងមក ពិតជាបានឆ្លើយតបនូវយុទ្ធសាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលចូលរួម កាត់បន្ថយបាននូវបញ្ហាគ្រឿងញៀនក្នុងសហគមន៍។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់ដឹងបន្ថែមទៀតថា តាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថា ក្នុងចំណោមអ្នកប្រើនិងអ្នកញៀនគ្រឿងញៀនកំពុងស្នាក់នៅព្យាបាលផ្តាច់ភាពញៀនគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលចំនួន ៤៥៥០នាក់ មានអាយុ១៨ឆ្នាំទៅ២៥ឆ្នាំ មានចំនួន១៤៩៤នាក់ ហើយនៅខេត្តសៀមរាប មានកន្លែងព្យាបាលអ្នកញៀនគ្រឿងញៀនតាមសហគមន៍៧កន្លែង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលសុខភាពទឹកវិល មន្ទីរពេទ្យបង្អែកក្រឡាញ់ មន្ទីរពេទ្យបង្អែកសូទ្រនិគម មណ្ឌលសុខភាពកំពង់ក្តី មន្ទីរពេទ្យបង្អែកអង្គរជុំ មន្ទីរពេទ្យបង្អែកពួក និងព្យាបាលនៅមជ្ឈមណ្ឌលចំនួន ១កន្លែង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.