ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

ពលរដ្ឋជាជនរងគ្រោះម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា..!

ពលរដ្ឋជាជនរងគ្រោះម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា..!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ពលរដ្ឋជាជនរងគ្រោះម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា..!

ស្រុកកៀនស្វាយ.​ ពលរដ្ឋម្នាក់បានដាក់ពាក្យបណ្តឹងចូលមកលោកអធិការស្រុកកៀនស្វាយដោយសុំប្តឹងលោក​ វ៉េងកុសល​ មានតួនាទីជាអធិការងស្រុកកៀនស្វាយ​ទទួលផ្នែកព្រហ្មទណ្ឌ​ ថាបានប្រេីហឹង្សាមកលេីរូបខ្លួន។យោងតាមពាក្យបណ្តឹងបានរៀបរាប់ថាខ្លួនមានឈ្មោះ​ សុឹមមាំង​ ភេទប្រុសអាយុ៥៣​ មុខរបរកសិករ​ ស្នាក់នៅភូមិកណ្តាល​ ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាលកាលពីថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៣​

វេលាម៉ោង១២នឹង១០នាទី​ មានឈ្មោះវ៉េងកុសល​ ​ជាអធិការងស្រុកកៀនស្វាយ​ បាននាំបក្សពួកចូលមកផ្ទះរបស់ខ្លួន​ រូបគាត់បានសួរថា​សល​ ឯងមកធ្វេីអ្វី? ស្រាប់តែឈ្មោះវ៉េងកុសល​ បានប្រាប់ថាមកចាប់អ្នកលេងជល់មាន់ដី​ រូបខ្ញុំបានប្រាប់ថាគ្មានទេ​ ស្រាប់តែឈ្មោះ​ វ៉េងកុសល​ ទះមករូបគាត់មួយដៃចំកញ្ចឹងកពីខាងក្រោយ​ បណ្តាលអោយរូបគាត់វិលមុខរកដូលទៅដី​ បន្ទាប់មកឈ្មោះ​ វ៉េងកុសល​ នឹងបក្សពួក​ បានមកឈរនៅមុខផ្ទះរបស់គាត់វិញ​ ចំណែករូបគាត់ត្រូវបានក្មួយបញ្ជួនមកកាន់មន្ទីពេទ្យព្រោះរូបគាត់មានជំងឺប្រចាំកាយផង។

ចំពោះការចោទប្រកាន់ពីសំណាក់​ លោក​ សុឹមមាំង​ ទៅលេីលោក​ វ៉េងកុសល​ មានតួនាទីជាអធិការងស្រុកកៀនស្វាយនេះ អង្គភាពសារព័ត៌មាន(ដេលីប្រេកឃីងញ៉ូ)បានព្យាយាមទំនាក់ទំនងទៅលោក​ វ៉េងកុសល​ តាមរយះបណ្តាញសង្គម​ Telegream​ ចង់ដឹងព័ត៌មានបន្ថែមដែរ​ លោកចូលមេីលតែមិនបានឆ្លេីយតបនោះទេ។

ជនរងគ្រោះបានសំណួមពរដល់លោក​ ព្រំុសំណាង​ អធិការនគរបាលស្រុកកៀនស្វាយមេត្តាជួយស្វែងរកយុត្តិធម៌ដល់រូបគាត់ផង​ ជាពិសេសលោកឧត្តមសេនីយ៍ទោ​ ឈឿនសុចិត្ត​ ស្នងការនគបាល​ ខេត្តកណ្តាល

ជួយត្រួតពិនិត្យនឹងមានវិធានការទៅមន្ត្រីក្រោមឱវាទផងទាន​ មិនថាតែសម្ថកិច្ចឬក៏ប្រជាពលរដ្ឋធម្មតានោះទេគឺមានសិទ្ធិស្មេីៗភាពគ្នាចំពោះមុខច្បាប់​ ប្រសិនពលរដ្ឋបានប្រព្រឹត្តអ្វីខុសទៅនឹងផ្លូវច្បាប់​ សម្ថកិច្ចមានតួនាទីចាប់ខ្លួនក៏កសាងសុំណុំរឿងចាត់ការទៅតាមនិតិវិធីនៃច្បាប់​ មិនគួរណាអាងមានតួនាទីមានស្បែកខ្លាពាក់ហេីយចង់វ៉ៃធ្វេីបាបអ្នកណាតាមតែអំពេីចិត្តបាននោះទេ។ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.