ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ជួបសំណេះសំណាលលើកទឹកចិត្តគ្រូបង្វឹក និងកីឡាករ កីឡាការិនីបាល់ទះ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាស៉ីហ្គេម

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ជួបសំណេះសំណាលលើកទឹកចិត្តគ្រូបង្វឹក និងកីឡាករ កីឡាការិនីបាល់ទះ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាស៉ីហ្គេម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ថវិកាលើកទឹកចិត្ត ដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដែលទើបបញ្ចប់បេសកកម្ម ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាកិច្ចចាប់ផ្ដើមជំនួបនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងពីភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រូបង្វឹក កីឡាករ និងកីឡាការិនីបាល់ទះទាំងអស់ ដែលបង្ហាញពីមោទនភាពជាតិខ្មែរ បន្ទាប់រង់ចាំអស់រយៈពេល៦៤ឆ្នាំ។

ពាក់ព័ន្ធក្រុមកីឡាបាល់ទះវិញ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលសម្រេចបានក្នុងការប្រកួតដ៏សំខាន់នេះ និយាយជារួម និងនិយាយដោយឡែក ពាក់ព័ន្ធក្រុមបាល់ទះនារីទាំងក្នុងសាល និងលើឆ្នេរខ្សាច់ គឺធ្វើបានល្អ បើទោះបីមិនទទួលបានមេដាយក៏ពិតមែន តែនេះជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។

ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យក្រុមកីឡាការិនីបាល់ទះទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមជោគជ័យនៅថ្ងៃខាងមុខ។ នាយឧត្តមសេនីយ៍ ក៏បានរំលឹកដល់គ្រូបង្វឹកផងដែរ ត្រូវបន្ដខិតខំប្រឹងប្រែងការងាររបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពក្រុមកីឡាករ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានបង្ហើបពីគម្រោងក្នុងការបង្កើតលីកបាល់ទះនៅពេលអនាគតផងដែរ សំដៅចម្រាញ់យកកីឡាករដែលមានសមត្ថភាពខ្ពស់ សម្រាប់ចូលប្រកួតជម្រើសជាតិ ប៉ុន្ដែករណីនេះលោកបានសង្កត់ធ្ងន់ថា នឹងត្រូវប្រើប្រាស់ពេលវេលាយូរដើម្បីសម្រេចបានជោគជ័យ។ ទោះជាយ៉ាងណា លោកបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តការងារនេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះទាំងអស់ ដែលបានចំណាយពេលផ្ទាល់ខ្លួន និងខិតខំអស់ពីកម្លាំងកាយចិត្ដក្នុងការចូលរួមប្រកួតរយៈពេលកន្លងមក។ ដើម្បីជាការលើកទឹកចិត្តនាយឧត្តមសេនីយ៍ នេត សាវឿន បានឧបត្ថម្ភថវិកាម្នាក់១,០០០ដុល្លារ ដល់គ្រូបង្វឹក និងកីឡាការិនីបាល់ទះម្នាក់១,០០០ដុល្លារផងដែរ។

ដោយឡែក ពាក់ព័ន្ធជាមួយក្រុមកីឡាករបាល់ទះបុរសក្នុងសាល ដែលទទួលបានមេដាយប្រាក់វិញ នាយឧត្តមសេនីយ៍ នេត សាវឿន នឹងធ្វើការជួបសំណេះសំណាល លើកទឹកចិត្តនៅពេលក្រោយផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.