ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចក្រឡាហោម ស ខេង កោតសរសើរនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចំពោះការបំពេញបេសកកម្មថែរក្សាសន្តិសុខ ប្រកបដោយជោគជ័យព្រឹត្តិការណ៍ប្រកួតកីឡាកីឡាស៉ីហ្គេម លើកទី៣២

សម្តេចក្រឡាហោម ស ខេង កោតសរសើរនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចំពោះការបំពេញបេសកកម្មថែរក្សាសន្តិសុខ ប្រកបដោយជោគជ័យព្រឹត្តិការណ៍ប្រកួតកីឡាកីឡាស៉ីហ្គេម លើកទី៣២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតកោតសរសើរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់នៃគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងមន្ត្រីក្រោមឱវាទចំណុះគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ចំពោះការបំពេញបេសកកម្មថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣។

តាមរយៈលិខិត សម្តេចក្រឡាហោម ស ខេង សូមសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈ នាំដល់ការសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដែលមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាសមិទ្ធផលដ៏លេចធ្លោថ្មីមួយទៀត សម្រាប់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងការបំពេញបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បន្ទាប់ពីជោគជ័យនៃការប្រារព្ធបណ្ដាព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗកន្លងមក ជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០, មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣, និងអង្គរសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ដែលទើបនឹងបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ជោគជ័យដ៏ត្រចះត្រចង់ថ្មីនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសកម្ម និងការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៃគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលខិតខំធានាបាននូវបរិយាកាសសន្តិសុខល្អប្រសើរ បម្រើដល់ការប្រារព្ធកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្ររយៈពេល ៦៤ឆ្នាំ របស់កម្ពុជា បានប្រព្រឹត្តទៅដោយសុខសុវត្ថិភាព ចាប់តាំងពីពេលបើកដំណើរការ រហូតដល់ពេលបិទបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី១៧ ខែឧសភា ក្រោមម្លប់នៃសន្តិភាព និងមគ្គុទេសន៍ប្រកបដោយភាពឈ្លាសវៃប៉ិនប្រសប់ និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សមិទ្ធផលគួរជាទីមោទនៈក្នុងការងារសន្តិសុខនេះក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍អាស៊ានកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀតក្រោមស្មារតីនៃកីឡា ជាពិសេសបង្ហាញនូវភាព
ម្ចាស់ការប្រកបដោយបទពិសោធន៍របស់កម្ពុជា ក៏ដូចជារួមចំណែកបង្កើនជំនឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានមកលើសមត្ថភាព និងការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.