ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាព បានធ្វើឲ្យ ពុទ្ធចក្រ និងអាណាចក្រ មានកសាងរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាព បានធ្វើឲ្យ ពុទ្ធចក្រ និងអាណាចក្រ មានកសាងរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាព បានធ្វើឲ្យ ពុទ្ធចក្រ និងអាណាចក្រ មានកសាងរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស

 

ព្រៃវែង៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថាសន្តិភាព បានធ្វើឲ្យ ពុទ្ធចក្រ និងអាណាចក្រ មានកសាងរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស ដោយការលើកឡើងបែបនេះ គឺនៅក្នុងឱកាស
ដែលឯកឧត្តម បណ្ឌិត អញ្ជើញជាអធិបតីសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិដ្ឋាន ហៅវត្តថ្លា ស្ថិតក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា កត្តាសន្តិភាពទាំងអស់នេះគឺកើតចេញពីបងប្អូនប្រជាពលរដ្ឋបានជឿជាក់មកលើការដឹងនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឲ្យ ប្រជាពលរដ្ឋទូទាំងប្រទេស ទទូលបានសិទ្ធសេរីភាព ពេញលេញ រស់នៅប្រកបដោយភាពកក្តៅ។

ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា វត្តអារាម មានតួនាទីសំខាន់ណាស់ សម្រាប់អប់រំមនុស្សអោយធ្វើល្អ ប្រព្រឹត្តនៅអំពើជាកុសល លះបង់នៅអំពើបាប កាន់សីល ភាវនា សមាធិ អប់រំផ្លូវចិត្តរបស់ខ្លួនឲ្យ ជៀសឆ្ងាយពីអំពើអកុសលផ្សេងៗ។

ឯកឧត្តម បណ្ឌិត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតនៅពេលខាងមុខឲ្យបានគ្រប់ៗគ្នា ព្រោះថាការបោះឆ្នោតគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏បានធ្វើសេចករាយការណ៍លើកឡើងថា សមិទ្ធផល ដែលកើតឡើងដោយកម្លាំងសាមគ្គី របស់ពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី និងសប្បុរសជននានា ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការ ឈាង ផល្លី ដែលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នាឱកាសនេះរួមមាន៖ ១.ព្រះពុទ្ធបដិមាចំនួន២អង្គ កំពស់ ៨ម៉ែត្រ, ២.រៀបខឿនពោធិព្រឹក្ស ចំនួន ២ កន្លែង, ៣.បល្ល័ង្កព្រះពុទ្ធបដិមាចំនួន ១ កន្លែង, ៤.សង់រូបសំណាក ចំនួន ២០ រូប ៥.រៀបចំសួនច្បារមានទំហំ១៥០០ម៉ែត្រការ៉េ, ៦, រៀបចំបូនីយដ្ឋាន ចំនួន០១កន្លែង និងទី៧,ចាក់សាបតុងបំពេញទីធ្លាបរិវេណវត្តមានទំហំ ៥,៤៤០ ម៉ែត្រការេ, សរុបជាថវិកាចំនួន ១៩៣,៩៩១$ (មួយរយកៅសិបបីពាន់ ប្រាំបួនរយកៅសិបមួយ ដុល្លារ អាមរិកគត់)។

ឯកឧត្តម បណ្ឌិត ក៏បាន បំពាក់គ្រឿងឥស្សរិយសដល់សប្បុរសជន ព្រះសង្ឃ ដែលបានចំណាយនូវធនធានក្នុងការកសាងនូវសមិទ្ធផលនានាជាច្រើននៅក្នុងវត្តនេះហើយឯកឧត្តមបណ្ឌិតក៏បានចូលជាបច្ច័យសម្រាប់កសាងនៅក្នុងវត្តចំនួន 40 លានរៀលនោះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.