ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ក្រសួងសុខាភិបាល ប្រើប្រាស់រថយន្ដសង្គ្រោះ និងរថយន្ដគ្លីនិកចល័តជាង ១០០គ្រឿង ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅរសៀលនេះ

ក្រសួងសុខាភិបាល ប្រើប្រាស់រថយន្ដសង្គ្រោះ និងរថយន្ដគ្លីនិកចល័តជាង ១០០គ្រឿង ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅរសៀលនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានបញ្ជាក់ថា ក្នុងពិធិបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រសួងសុខាភិបាល បានរៀបចំគោលដៅរថយន្ដសង្គ្រោះបន្ទាន់ និងរថយន្ដគ្លីនិកចល័តជាស្រេច ដើម្បីត្រៀមបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកចូលរួមទស្សនា ក្នុងព្រឹត្ដិការណ៍ដ៏ធំនៅរសៀលនេះ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសចុះពិនិត្យគោលដៅក្រុមគ្រូពេទ្យ ដែលប្រចាំការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

លោករដ្ឋមន្ដ្រីបានថ្លែងថា «យើងចុះមកនេះ ដើម្បីពិនិត្យមើលការងារផង និងសម្ដែងនូវការអបអរសាទរ ពិសេសពាំនាំនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនចំពោះក្រុមវេជ្ជសាស្ដ្រក្រុមពេទ្យទាំងអស់ ទាំងថ្នាក់កណ្ដាល និងក្រោមជាតិ។ ក្នុងព្រឹត្ដិការណ៍បិទស៊ីហ្គេមនៅល្ងាចនេះ យើងក៏បានត្រៀមរថយន្ដសង្គ្រោះបន្ទាន់ ដោយមានក្រុមអ្នកសង្គ្រោះមកជាមួយប្រហែលជាង១ពាន់នាក់ ហើយប្រើប្រាស់រថយន្ដសង្គ្រោះចំនួន ៧៨គ្រឿង ប្រើប្រាស់រថយន្ដគ្លីនិចល័ត ៦គ្រឿង និងសម្រាប់ត្រៀមបម្រុងរថយន្ដសង្គ្រោះ ១៦គ្រឿង»។

សម្រាប់គោលដៅតាមដងផ្លូវរថយន្ដសង្គ្រោះចំនួន ២១គ្រឿង និងមានរថយន្ដគ្លីនិកចល័ត២គ្រឿង តាមដងផ្លូវវិថីឈ្នះ ឈ្នះ (ចុងផ្លូវ), ពហុកីឡដ្ឋានជាតិមរតកតេជោ រថយន្ដសង្គ្រោះ ៣២គ្រឿង និងរថយន្ដគ្លីនិកចល័ត ៤គ្រឿង (ក្នុងបរិវេណស្តាត) ប្រចាំការនៅតាមសណ្ឋាគារ ២៥គ្រឿង ត្រៀមបម្រុងនៅមន្ទីរពេទ្យជាតិមរតកតេជោសន្ដិភាព ១៦គ្រឿង។

លោកសាស្ដ្រាចារ្យបានបន្ដថា «យើងឃើញក្រុមគ្រូពេទ្យយើងខិតខំប្រឹងប្រែងណាស់ ក្នុងការប្រតិបត្ដិការងារផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានវត្ដមាននៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមនេះ ព្រោះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក៏ដូចជាការបម្រើនូវព្រឹត្ដិការណ៍ស៊ីហ្គេម ដែលជាព្រឹត្ដិការណ៍ដ៏ធំលើកដំបូងសម្រាប់កម្ពុជា យើងទាំងអស់គ្នាពិតជារំភើបណាស់ ។ខ្ញុំមកផ្ទាល់នៅពេលនេះ ដើម្បីសម្ដែងនូវការថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យរបស់យើងទាំងអស់ ដែលបានធ្វើការងារបានយ៉ាងល្អ ពិសេសក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងកម្លាំងអាវុធហត្ថ»។

ក្នុងឱកាសនោះលោករដ្ឋមន្ដ្រីក៏បានជំរុញលើកទឹកចិត្ដ ឱ្យមន្ដ្រី បុគ្គលិកសុខាភិបាល ខិតខំប្រតិបត្ដិការការងារបន្ដទៅទៀត ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋយើងឱ្យបានកាន់តែប្រសើរ។

លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា លោកក៏ដូចជាប្រជាពលរដ្ឋយើងទាំងអស់ពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលប្រទេសយើងបានរៀបចំនូវព្រឹត្ដិការណ៍ដ៏ធំមួយនេះ យ៉ាងជោគជ័យ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ធ្វើបានល្អ និងអស្ចារ្យណាស់ យើងទាំងអស់គ្នាមានសេចក្ដីរំភើប និងមោទនភាពខ្លាំងណាស់ក្នុងនាមជាកូនខ្មែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.