ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ឯកឧត្តមបណ្ឌិត ម៉ៅ​​ ភិរុណ ,ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាគណ:អធិបតី ក្នុងពិធីសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តកណ្ដាល រយ:ពេល៥ឆ្នាំ(២០១៨-២០២៣)

ឯកឧត្តមបណ្ឌិត ម៉ៅ​​ ភិរុណ ,ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាគណ:អធិបតី ក្នុងពិធីសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តកណ្ដាល រយ:ពេល៥ឆ្នាំ(២០១៨-២០២៣)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ឯកឧត្តមបណ្ឌិត ម៉ៅ​​ ភិរុណ ,ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាគណ:អធិបតី ក្នុងពិធីសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តកណ្ដាល រយ:ពេល៥ឆ្នាំ(២០១៨-២០២៣)

(ខេត្តកណ្តាល)៖ ឯកឧត្តមបណ្ឌិត ម៉ៅ​​ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តកណ្ដាល រយ:ពេល ៥ឆ្នាំ (២០១៨-២០២៣) នៅសាលប្រជុំសាលាខេត្តកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖សុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់ មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកបដោយចីរភាពនិងបរិយាប័ន្ន។

ឯកឧត្តមបន្តថា៖តាមសង្ឃដីការព្រះវិន័យធរគណខេត្ត ខេត្តកណ្តាលមាន៖ សម្ដេចព្រះកិត្តិយស ២អង្គ ព្រះរាជាគណៈថ្នាក់ទោ ៣អង្គ ព្រះរាជាគណៈថ្នាក់ចត្វា ១អង្គ ព្រះរាជាគណៈថ្នាក់កិត្តិយស ៧២អង្គ មន្ត្រីសង្ឃ ខេត្ត ៦អង្គ ព្រះអនុគណក្រុង-ស្រុក ១១អង្គ ព្រះគ្រូ ១៥៣អង្គ ជំនួយការសាលាគណខេត្ត ៤អង្គ។ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសង្ឃប្រកាសស្តីពីការកំណត់បង ចែកភារកិច្ច ព្រះមន្ត្រីសង្ឃខេត្ត-រាជធានី ស្រុក-ខណ្ឌ-ក្រុង និងវត្ត ដើម្បីសម្រួលការងារសាលាគណសាលាអនុគណ និងវត្ត ពង្រីកការអនុវត្តការងាររបស់មន្ត្រីសង្ឃ ធានាគុណភាព ប្រសិទ្ធភាពការងាររបស់គណៈសង្ឃ។

ឯកឧត្តមបន្ថែមថា៖ក្រៅពីការងារក្នុងវិស័យព្រះពុទ្ធសាសនា ព្រះសង្ឃក៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គម ជាច្រើន ដូចជាបានជួយកសាង ផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងការងារសង្គមកិច្ចមានដូចជា ការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ដល់ពុទ្ធបរិស័ទ ជាពិសេសបានរួមចំណែកដោយស្មោះស្ម័គ្រជាមួយកាកបាទក្រហមកម្ពុជា និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជន ចាស់ជរា ស្ត្រី និងកុមារនៅទូទាំងខេត្តកណ្តាល។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ពិធីសន្និបាតមន្ត្រីសង្ឃគណៈមហានិកាយទូទាំងខេត្តកណ្តាល ដែលប្រារព្ធធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពិនិត្យមើលសិក្សា និងវាយតមៃ្លទៅលើលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃក្នុងឆ្នាំកន្លងទៅ ជាពិសេស ដើម្បីពិនិត្យ ពិភាក្សាផ្លាស់ប្ដូរយោបល់លើការងារក្នុងវិស័យពុទ្ធសាសនា សំដៅពង្រឹងគុណភាពលើអភិបាលកិច្ច គ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ និងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងរបស់មន្ត្រីសង្ឃ ការបដិបត្តិធម៌វិន័យ របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ការលើកកំពស់ការអប់រំចរិយាធម៌ សីលធម៌សង្គម និងការពង្រឹង គុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍន៍ធនធានបព្វជិតពុទ្ធសាសនិក ធានាបាននូវការលើកកំពស់ កិត្យានុភាពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រមទាំងពង្រឹង តួនាទីភារកិច្ចរបស់ព្រះសង្ឃ ក្នុងការចូលរួមការងារអប់រំសីលធម៌ក្នុងសង្គម ជាពិសេស ការរួមចំណែកក្នុងការអនុវត្តកម្មវីធីគោល នយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.