ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក ឃួង ស្រេង៖ ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក៏មានចំណែកការចូលរួមឧបត្ថម្ភពីប្រទេសបារាំងផងដែរ

លោក ឃួង ស្រេង៖ ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក៏មានចំណែកការចូលរួមឧបត្ថម្ភពីប្រទេសបារាំងផងដែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ គឺមានការចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំង ដោយតាមរយៈសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បារាំងបានជួយរាជធានីភ្នំពេញជាច្រើន។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីការិយាល័យប្រចាំតំបន់ នៃបណ្តាញ ទីក្រុងអាស៊ីអាគ្នេយ៍ មានមូលដ្ឋាន នៅសាលារាជធានីភ្នំពេញ ព្រមទាំងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីគម្រោងត្រៀមបង្ការសម្រាប់ស្ថានភាព បន្ទាន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី២ (EMR2) ជាមួយ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា «ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ គឺមិនអាចផ្តាច់បានពីការចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំង តាមរយៈសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានឡើយ ដោយបារាំងបានជួយរាជធានីភ្នំពេញជាច្រើន។ រាជធានីភ្នំពេញ នឹងសិក្សាស្វែងយល់ បទពិសោធន៍ពីទីបណ្តាទីក្រុងផ្សេងទៀតលើពិភពលោក ដើម្បីយកមកអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

លោកស្រី អារីយ៉ាណា អាដេហ្ស៊ី បានលើកឡើងថា រាជធានីភ្នំពេញ បានសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) យ៉ាងសំបូរបែប។ នៅរយៈពេល២ខែទៀតទេ យើងនឹងបើកសម្ពោធ ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។ គម្រោងនេះជាគម្រោងធំមិនធ្លាប់មានពីមុន ហើយក៏មិនចេះតែធ្វើបាននោះដែរ តែសម្រាប់រាជធានីភ្នំពេញ យើងបានបង្កើតឲ្យមានគម្រោងនេះហើយ។

គួរបញ្ជាក់ថា ទស្សនកិច្ចការងាររបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) មានគោលបំណង២៖

*ទី១៖ សម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងសមាគមអន្តរជាតិក្រុងប្រើភាសាបារាំង ដែលរួមមាន៖ ស្ថានីយ៍ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ សមាគម AIMF រដ្ឋបាល រដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។

*ទី២៖ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ។

ចាប់ពីដើមឆ្នាំ២០២០មក គម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF កំពុងអនុវត្ត គឺសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានរៀបចំឲ្យមានការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន ដែលមានទីតាំងនៅអគារនៃរដ្ឋបាលរាជធានីភ្នំពេញ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការតាក់តែង ឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥។

រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសក្នុងទំហំទឹកប្រាក់ចំនួន ១៤៣,៥០០.០០អឺរ៉ូ ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាព អនុវត្តការងារមួយចំនួន ដូចជាការរៀបចំលំហសាធារណៈក្នុងទីក្រុង, ការកែលម្អអនាម័យ និងការគ្រប់គ្រងកែច្នៃសំណល់ភក់បង្គន់ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.