ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ក្រុមការងារបណ្ឌិត ហ៊ុន ម៉ាណែត រកឃើញក្មេងប្រុសលក់ផ្កានៅខេត្តបាត់ដំបង ដោយឧបត្ថម្ភអំណោយមួយចំនួន, លោក ហ៊ុន ម៉ាណែត គ្រោងជួបក្មេងប្រុស និងក្រុមគ្រួសារដោយផ្ទាល់នាពេលខាងមុខ

ក្រុមការងារបណ្ឌិត ហ៊ុន ម៉ាណែត រកឃើញក្មេងប្រុសលក់ផ្កានៅខេត្តបាត់ដំបង ដោយឧបត្ថម្ភអំណោយមួយចំនួន, លោក ហ៊ុន ម៉ាណែត គ្រោងជួបក្មេងប្រុស និងក្រុមគ្រួសារដោយផ្ទាល់នាពេលខាងមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ បន្ទាប់ពីណែនាំឲ្យក្រុមការងារស្រាវជ្រាវ ស្វែងរកក្មេងប្រុសដែលលក់ផ្កាម្នាក់នៅខេត្តបាត់ដំបង, នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារបានរកឃើញក្មេងប្រុសនោះហើយ ដោយបាននាំយកអំណោយឧបត្ថម្ភដល់ក្មេងប្រុស និងក្រុមគ្រួសារមួយចំនួន។ នេះបើតាម Facebook ផ្លូវការរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ លោកបណ្ឌិតក៏គ្រោងជួបផ្ទាល់ជាមួយក្មេងប្រុស និងក្រុមគ្រួសាររបស់គាត់ផងដែរ នៅពេលឆាប់ៗខាងមុខ។

តាមរយៈ Facebook លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា «យោងតាមការប្រកាសស្វែងរកកុមារាលក់ផ្កា កាលពីថ្ងៃទី១៤​ ឧសភា​ របស់បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ​ ក្រុមការងារសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តបាត់ដំបង​ បានរកឃើញ​ និងចុះដល់ផ្ទះកុមារា​ រុន​ ភារម្យ​ ហៅ រ៉យ​ អាយុ១៣ឆ្នាំ​ រៀនថ្នាក់ទី៤​ នៅសាលាបឋមសិក្សាជ្រៃកោង​ សង្កាត់ស្លាកែត​ ក្រុងបាត់ដំបង​ ដោយបាននាំនូវអំណោយមួយចំនួនជាគ្រឿងឧបភោគបរិភោគដល់កុមារា និងក្រុមគ្រួសារ។ ជាមួយនេះ​ បណ្ឌិត ហ៊ុន ម៉ាណែត គ្រោងជួបផ្ទាល់ជាមួយកុមារា និងក្រុមគ្រួសារ​ក្នុងពេលឆាប់ៗខាងមុខ​ ដើម្បីពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការជួយបន្ត»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះរូបថតចំនួន ៣សន្លឹកជាមួយក្មេងប្រុសលក់ផ្កាម្នាក់ នៅខេត្តបាត់ដំបង ក្នុងកម្មវិធីពិសាអាហារសាមគ្គីមួយ ដែលរៀបចំឡើងនៅខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

លោកបណ្ឌិតបញ្ជាក់ថា រូបថតអត់ព្រៀងទុកប៉ុន្មានសន្លឹក ដែលបានថតជាមួយក្មេងប្រុសលក់ផ្កានេះ ជាមួយកាយវិការ និងដំណើររឿងជីវិតរបស់គាត់ បានធ្វើឲ្យអារម្មណ៍លោកបណ្ឌិតរំភើបដោយមិនដឹងខ្លួន។ លោកបានចាត់ឲ្យក្រុមការងារ ស្រាវជ្រាវរកក្មួយប្រុសម្នាក់នោះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់ និងលទ្ធភាពដែលអាចជួយគាត់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.