ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាលខេត្តបាត់ដំបង ទទួលបានអំណោយរថយន្ដគិលានសង្គ្រោះ៣គ្រឿង, រថយន្ដពន្លត់អគ្គិភ័យ១គ្រឿង និងត្រាក់ទ័រ៣គ្រឿង ពីខេត្តអិហិមិ របស់ជប៉ុន

រដ្ឋបាលខេត្តបាត់ដំបង ទទួលបានអំណោយរថយន្ដគិលានសង្គ្រោះ៣គ្រឿង, រថយន្ដពន្លត់អគ្គិភ័យ១គ្រឿង និងត្រាក់ទ័រ៣គ្រឿង ពីខេត្តអិហិមិ របស់ជប៉ុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ លោក UENO ATSUSHI ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញធ្វើពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង និងត្រាក់ទ័រចំនួន២គ្រឿង ដែលជាអំណោយរបស់ខេត្តអិហិមិ នៃប្រទេសជប៉ុន ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដែលមាន លោក សុខ លូ អភិបាលខេត្តបាត់ដំបង ជាអ្នកទទួល។

លោក សុខ លូ បានថ្លែងអំណរគុណដល់លោក UENO ATSUSHI ដែលបានដឹកនាំប្រតិភូរបស់ខេត្តអិហិមិ នៃប្រទេសជប៉ុន ដើម្បីមកប្រគល់រថយន្ត និងគ្រឿងចក្រខាងលើនេះ។ លោកបានបញ្ជាក់ថា ប្រជាជននៃប្រទេសជប៉ុន តែងតែបានជួយដល់កម្ពុជា លើគ្រប់វិស័យកន្លងមក លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់ UENO ATSUSHI ដែលបានលះបង់ទាំងពេលវេលា និងគ្រឿងយន្តខាងលើ សម្រាប់យកមកប្រើប្រាស់ជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាក្នុងខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់ប័ណ្ណថ្លែងអំណរគុណដល់សប្បុរសភាគីជប៉ុនផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.