ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចតេជោ ហ៊ុន សែន កោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលដឹកនាំរៀបចំការប្រកួតស៊ីហ្គេមបានល្អ, ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លំបាកជាងការធ្វើជាប្រធានអាស៊ាន

សម្តេចតេជោ ហ៊ុន សែន កោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលដឹកនាំរៀបចំការប្រកួតស៊ីហ្គេមបានល្អ, ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លំបាកជាងការធ្វើជាប្រធានអាស៊ាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បា​នថ្លែងកោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលដឹកនាំរៀបចំការប្រកួត ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានយ៉ាងល្អ។ សម្តេចបានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លំបាកជាងការធ្វើជាប្រធានអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

«សូមអរគុណ និងកោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំរឿងនេះ តាំងពីការចាប់ផ្តើមរហូត តាំងពីធ្វើស្តាតមរតកតេជោ ល្ងាចថ្ងៃទី១៧ (ឧសភា) គឺយើងនឹងបិទ ហើយខ្ញុំសូមបញ្ជាក់ថា ការធ្វើស៊ីហ្គេម លំបាកជាងការធ្វើម្ចាស់ផ្ទះ ប្រជុំអាស៊ាន ច្រើនដង»។

សម្តេចបានពន្យល់ថា ការប្រជុំអាស៊ាន គឺមានការលំបាកក្នុងការពារមេដឹកនាំ និងពិបាកលើបញ្ហាខ្លឹមសារដែលត្រូវអនុម័ត ប៉ុន្តែយើងក៏ជោគជ័យក្នុងឆ្នាំ២០២២ ប៉ុន្តែក្នុងការប្រកួតស៊ីហ្គេម មិនពិបាកក្នុងការរៀបចំខ្លឹមសារនោះទេ​ ប៉ុន្តែប្រតិភូកីឡាជាច្រើន ដែលបានមកពីប្រទេសនានា ដែលយើងត្រូវប្រកាន់យកនូវវិធានការសន្តិសុខ សម្រួលឱ្យអ្នកទាំងនោះទទួលបានសេចក្តីសុខ ដោយគ្មានរអាក់រអួលណាមួយឡើយ។

សម្តេចបានបញ្ជាក់ថា ក្នុងការការពារសន្តិសុខនេះ រាជរដ្ឋាភិបាល បានប្រើប្រាស់កម្លាំងចម្រុះ ក្នុងនោះមានទាំងកងទ័ព កងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចនគរបាលកម្ពុជាផងដែរ។

សម្តេចតេជោ មានមោទនភាពជាមួយយន្តការ ដែលបានអនុវត្ត ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ហើយសម្តេចតេជោ គ្រាន់តែជាអ្នកបើក និងបិទ ហើយឱ្យជាគោលការណ៍ប៉ុណ្ណោះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.