ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម៧០ យាងចូល ៧១ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម៧០ យាងចូល ៧១ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(សៀមរាប)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ព្រះជន្ម ៧០ព្រះវស្សា យាងចូល៧១ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។

ពិធីនេះមានការនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត ថ្វាយជូនព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោក លោកស្រីជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធកម្ពុជា វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ នៅតាមបណ្តាមន្ទីរ អង្គភាព ស្ថាប័ន និងគ្រឹះស្ថានសាធារណៈ និងរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ក្នុងខេត្តសៀមរាប ក៏បានរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គ ដោតទង់ជាតិ ទង់ជ្វាលា និងពាក្យស្លោក ដែលមានន័យថ្វាយព្រះពរក្នុងថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មាយុព្រះអង្គ។ ព្រះអង្គត្រូវបានពលរដ្ឋខ្មែរគោរពស្រឡាញ់ចាត់ទុកជាព្រះមហាក្សត្រ ដែលមានព្រះទ័យស្លូតបូត និងមានព្រហ្មវិហារធម៌។ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ហើយព្រះអង្គជាព្រះរាជបុត្រារបស់ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ក្នុងសារលិខិតថ្វាយព្រះពរ ដែលអានដោយប្រធានក្រុប្រឹក្សាខេត្ត ថ្វាយជូនព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមវិសេសវិសាលនេះ រដ្ឋបាលខេត្តសៀមរាប ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី គ្រប់ស្ថាប័ន គ្រឹះស្ថានក្នុងខេត្ត និងប្រជាពលរដ្ឋ សូមក្រាបអភិវន្ទន៍ សម្តែងកតញូតាធម៌ ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចជាកាល ព្រះអង្គទ្រង់បំពេញព្រះរាជកិច្ចប្រកបដោយទសពិតរាជធម៌ ព្រះគតិបណ្ឌិតវាងវៃ ព្រះរាជហឬទ័យសណ្តោសដ៏ថ្លៃថ្លា ក្នុងការបំពេញព្រះរាជកិច្ចទាំងក្នុងវិស័យការទូត អប់រំ សង្គមកិច្ច វប្បធម៌ និងសាសនា ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជានុរាស្ត្រ និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។

ក្នុងសារលិខិតនេះដែរ ក៏បានធ្វើការបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីទេវតាគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានាលើទឹកដីប្រវត្តិសាស្ត្រសៀមរាប-អង្គរ មានមហិទ្ធិឬទ្ធិ មានព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែង លោកតារាជ លោកតាពេជ្ជ ព្រះអង្គតូច ព្រះអង្គធំខ្នងភ្នំគូលែន និងទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ សូមឲ្យជួយតាមថែរក្សា ប្រោះព្រហ្ម ទ្រទង់ គាំពារ និងថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូរ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណភ្លឺថ្លា និងឲ្យជៀសផុតពីព្រះរោគព្យាធិទាំងពួង ដើមី្បបានគង់ប្រថាប់យូរអង្វែង នៅក្នុងព្រះបរមសិរីរាជសម្បត្តិ គង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជំ សុខដុមរមនារបស់ប្រជានុរាស្ត្រខ្មែរ ជានិច្ចនិរន្តរតរៀងទៅ ក្រោមដំបូលសុខសន្តិភាព។

ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានរៀបចំគណៈប្រតិភូ ចុះសួសុខទុក្ខបងប្អូនអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដោយនាំយកនូវអំណោយ និងថវិកា ចែកជូនបងប្អូនបនរជាពលរដ្ឋផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.